CamNews

ព័ត៌មានអន្តរជាតិ 

EU ស្នើអោយ បណ្តារដ្ឋ សហភាពអឹរ៉ុប ទទួលយកជនអន្តោប្រវេសន៍ ស្វែងរកសិទ្ធជ្រកកោន ទាំង ៤០០០០ នាក់

ព័ត៌មានអន្តរជាតិ ៖ គណៈកម្មការ អឹរ៉ុប ឬ The European Commission បានធ្វើការអំពាវនាវ ដល់ បណ្តារដ្ឋសភាពអឹរ៉ុបទាំងអស់ ទទួល  ជនអន្តោប្រវេសន៍ ស្វែងរក សិទ្ធជ្រក កោន ទាំង ៤០,០០០ នាក់ ពីប្រទេសស៊ីរី និងប្រទេស អេរីត្រេ (Eritrea) ដែល នឹងធ្វើ ដំ ណើរដល់ ទឹកដីប្រទេស អ៊ីតាលី និងប្រទេសក្រិច ក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ ។


គួរបញ្ជាក់ថា ប្រទេសអាល្លឹម៉ង់ បារាំង និង អេស្ប៉ាញ គឺជាបណ្តាប្រទេសដែលអាចនឹងទទួលយក ក្រុមជនអន្តោប្រវេសន៍ ស្វែងរកសិទ្ធជ្រកកោណ   ច្រើន ជាង បណ្តាប្រទេសដទៃៗ ដោយស្ថិតនៅ ក្រោមគម្រោងផែនការចុងក្រោយបំផុត របស់ គណៈកម្មការ អឹរ៉ុប ។ គោលគំនិត ក្នុងការអនុញ្ញាត អោយបណ្តាជនអន្តោប្រវេសន៍ទាំងនោះ តាំងទីលំនៅថ្មីនៅក្នុងតំបន់អឹរ៉ុបបានបណ្តាលអោយមាន ភាពចម្រូងចម្រាស់មួយចំនួន នៅតាមបណ្តារដ្ឋខ្លះ ក្នុងសហភាពអឹរ៉ុប តួយ៉ាង រដ្ឋាភិបាល ប្រទេស អង់គ្លេស អោយដឹងថា ខ្លួននឹងចូលរួមក្នុងគម្រោងផែនការថ្មីមួយនេះ នោះទេ ។


ដូចគ្នាដែរ បណ្តាប្រទេសមួយចំនួនផ្សេងៗទៀត រួមមានដូចជា ប្រទេស បារាំង អេស្ប៉ាញ ហុងគ្រី និង អេត្យូពី បានលើកឡើងពីការព្រួយបារម្ភរៀងៗខ្លួន ខណៈសេចក្តីសម្រេចចិត្ត ចុង ក្រោយ នឹង ត្រូវធ្វើឡើងដោយ រដ្ឋាភិបាលសហភាពអឺរ៉ុបក្រោយពីធ្វើការបោះឆ្នោតដោយ MEPs ។  ដាណឺម៉ាក មានសិទ្ធក្នុងការដកខ្លួនចេញពីគម្រោងផែនការមួយនេះ ស្របពេលដែល អៀកឡង់ និង ចក្រភព អង់គ្លេស អាចសម្រេចចិតបាន ថាតើ ពួកគេមានបំណងចង់ចួលរួមនឹងគម្រោងផែនការមួយនេះ​ឬ ក៏យ៉ាងណា ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France EU Europe