កាលពីប៉ុន្មានថ្ងៃមុន រថយន្តទំនើបដែលមានតំលៃសរុបជាង៥លានដុល្លារបស់ប្រធានាធិបតី ប្រទេសGuinea លោក Teodoro Obiang Nguema Mbasogo ត្រូវប៉ូលីសបារាំងរឹបអូសទាំង
អស់។
គេមិនទាន់ដឹងពីមូលហេតុ នៃការរឹបអូសរថយន្តទំនើប របស់ប៉ូលីសបារាំងនេះទេ។ រថយន្ត
ទាំងអស់នេះ គឺស្ថិតក្នុងយានដ្ឋានរបស់លោកនៅអាស័យដ្ឋានលេខ 42 ផ្លូវ Avenue Foch
(ទីក្រុង Paris)។ ក្នុងនោះមានរថយន្ត Bugatti Veyron ពីរគ្រឿង , Maserati MC12, Porsche
Carrera GT, Ferrari Enzo និង Ferrari 599 GTO មួយគ្រឿងទៀត។
Teodoro Obiang Nguema Mbasogo ជាអ្នកដឹកនាំដែលកាន់កាប់អំណាច យូរជាងគេបង្អស់
នៅទ្វីបអាហ្វ្រីក ហើយគាត់ក៏ជាប្រធានសម្ព័ន្ធភាពអាហ្វ្រីក។ ឆ្នាំ២០០៦ គាត់ត្រូវបាន
ទស្សនាវដ្តី Forbes ជ្រើសរើសជាអ្នកដឹកនាំ មានជាងគេលើពិភពលោក។ ប៉ុន្តែ បច្ចុប្បន្ន
លោក Teodoro Obiang Nguema Mbasogo កំពុងត្រូវគេត្រូតពិនិត្យអំពីការប្រើថវិកាជាតិ
ដើម្បី ទិញទ្រព្យសម្បត្តិឯកជននៅប្រទេសបារាំង។
ប្រភព៖ BBC
ដោយ៖ មិនា