CamNews

យន្តហោះកងទ័ពយ៉េមែនទម្លាក់គ្រាប់បែកច្រលំលើគ្នាឯង

យោងតាមសារព័រមានបរទេសបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍អាទិត្យមុននេះយន្តហោះ
ចម្បាំងរបស់កងទ័ពរដ្ឋាភិបាលយ៉េមែន បានទម្លាក់គ្រាប់បែកច្រលំលើកងទ័ពរបស់ខ្លួន។ ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យស្លាប់អស់កងទ័ព ២៩ នាក់។

មន្ត្រីរបស់រដ្ឋាភិបាលយ៉េមែនដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័រមាន ថា ឧបត្តិវហេតុនេះកើតឡើងភាគខាងត្បូងនៃខេត្ត Abyan ដែលជាតំបន់ មានការវាយ
ប្រហារគ្នោរវាងរដ្ឋាភិបាលយ៉េមែន និង ពួកឥស្លាមនិយមជ្រុល។

មន្ត្រីម្នាក់នេះបានឲ្យដឹងទៀតថា ពួកកងទ័ពទាំងនោះបានប្រើប្រាស់សាលារៀន
មួយជាទីតាំងសម្រាប់វាយប្រហារលើពួកឥស្លាមនិយមជ្រុល ខណៈពេលដែល
ត្រូវយន្តហោះរបស់រដ្ឋាភិបាលបានហោះកាត់ និង ទម្លាក់គ្រាបបែកលើពួកគេ៕

(CNN)

ដោយៈសំអាត

Tags: yemenmistakenlystrikesoldiers