CamNews

រញ្ជួយដីកំរិត៦.៤រ៉ិចទ័រវាយប្រហារខេត្តម៉ាលូគូ នៅឥណ្ឌូនេស៊ី

រញ្ជួយដីដែលមានរង្វាស់ ៦.៤រ៉ិចទ័របានវាយប្រហារមកលើភាគខាងជើងខេត្ត ម៉ាលូគូ
(Maluku)ខាងកើតប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចន្ទ័នេះប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍
ពីគ្រោះថ្នាក់នឹងការចំនួននៃការបំផ្លិចបំផ្លាញ នឹងអំពីការប្រកាសអាសន្នពីរលកស៊ូណាមិ
នៅឡើយទេ។
ការរញ្ជួយបានចាប់ផ្តើមនៅម៉ោង ១១៖០៥នាទី ម៉ោងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែល
មានចំងាយប្រមាណ ៦៩គីឡូម៉ែត្រ ពីទីក្រុង ឡាប៊ូហា (Labuha) ការរញ្ជួយនោះត្រូវបាន
ភ្នាក់ងារភូមិសាស្រ្តរបស់ឥណ្ឌូនេស៊ីនិយាយថា មានជំរៅញ័រចំនួន១០គីឡូម៉ែត្រ។
ដោយឡែកភ្នាក់ងារភូមិសាស្រ្តរបស់សហរដ្ឋអាមេរិចបាននិយាយថារញ្ជួយដីនោះមាន
រង្វាស់ ៦.៦រ៉ិចទ័រ នឹងមានជំរៅ១៩គីឡូម៉ែត្រ៕


ដោយ វឌ្ឍនា

Tags: strikeindonesiaearthquakemalukuprovince6.4reacter