CamNews

អង់គ្លេសត្រូវជាប់គាំងដោយសារមហាកូដកម្ម

សកម្មភាពរបស់សាលារៀន មន្ទីរពេទ្យ ចរាចរណ៍នៅទូទាំងប្រទេសត្រូវគាំងដំណើរ ខណៈ
ដែលមានមនុស្សប្រមាណជាជាង ២ លាននាក់បានចូលរួមធ្វើកូដកម្មដើម្បីប្រឆាំងទៅនឹង
គម្រោងរបស់រដ្ឋាភិបាលដែលចង់កាត់បន្ថយប្រាក់ជំនួយក្នុងវិស័យសាធារណៈ។

កាលពីម្សិលមិញ សារព័ត៌មាន អង់គ្លេសបានរាយការណ៍អំពីកូដកម្ម ហើយបានយល់ថា នេះ
គឺជាកូដកម្មធំបំផុតរបស់មនុស្សមួយជំនាន់ ដែលបានបន្ដចលនអស្ថេរភាពសង្គមដែលកំពុង
កើតមានឡើងនៅពាសពេញ អ៊ឺរ៉ុប។

កម្មករដែលស្ថិតក្នុងសហជីពជាង ៣០ បានប្រឆាំងនឹងគម្រោងការរបស់រដ្ឋាភិបាលដែល
គ្រោងនឹងកាត់បន្ថយឱនភាពថវិកាជាតិចំនួន ១៨៥ ពាន់លានដុល្លារ ដោយការកាត់បន្ថយ
ជំនួយ និងបន្ថែមប្រាក់វិភាគទានរបស់កម្មករដើម្បីទទួលបានជំនួយ និងតម្រូវអោយកម្មករ
ធ្វើការច្រើនម៉ោងជាងមុន។

តាមគម្រោង កូដកម្មមួយដែលមានការចូលរួមពីក្រុមគ្រូបង្រៀន គ្រូពេទ្យ អ្នកបើកបររថយន្ត
សង្គ្រោះបន្ទានើ បុគ្គលិកសន្ដិសុខព្រំដែន និងក្រុមអ្នកការសែតជាដើម នឹងធ្វើព្យុហយាត្រា
នៅទូទាំងប្រទេស អង់គ្លេស។

អាជ្ញាធរបានព្រមានថា ជើងហោះហើរនៅព្រលាន Heathrow របស់ London(កន្លែងដែល
បុគ្គលិកត្រួតពិនិត្យលិខិតឆ្លងដែនបានចាកចេញទៅធ្វើកូដកម្ម) នឹងត្រូវផ្អាកក្នុងរយៈពេល
យូរ។

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនក៏បានលុបចោលជើងហោះហើរ ទៅកាន់ក្រុងឡុងដើម្បី
កាត់បន្ថយបញ្ហាផ្ទុកលើចំនុះ។

សាលារៀន ប្រព័ន្ធដឹកជញ្ជូនសាធារណៈស្ទើរតែទាំងអស់ នៅថ្ងៃនេះត្រូវបានបិទទ្វារ រីឯមន្ទីរ
ពេទ្យវិញក៏មានការផ្ដល់សេវាកម្មសំខាន់ៗតែប៉ុណ្ណោះ។

រដ្ឋាភិបាលប្រទេស អង់គ្លេស បាននិយាយថា នឹងមិនមានការផ្លាស់ប្ដូរទៅតាមកូដកម្មនេះ
ទេ ព្រោះថា ប្រព័ន្ធប្រាក់ចូលនិវត្ដបច្ចុប្បន្ន មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបើកប្រាក់ខែ
អោយអ្នកដែលបានចូលនិវត្តនោះទេ។

ក្រុមអាជ្ញាធរបានព្រមានដែរថា កូដកម្មនេះនឹងបង្កការខាតបង់ដល់សេដ្ឋកិច្ចជាតិប្រមាណ
ជា ៨០០ លានដុល្លារ៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ LATimes, AP

Tags: englandnewsstrikeinternational newsinternational