CamNews

យល់ដឹង 

រូបភាពដ៏គួរអោយខ្លោចចិត្តរបស់កុមារខ្វះជាតិបំប៉ន នៅយេម៉ែន

អស្ថេរភាពនយោបាយ ធ្វើអោយគ្រោះអត់ឃ្លានកាន់តែមានភាពធ្ងន់ធ្ងរឡើងៗ នៅប្រទេស Yemen ចំណែកអ្នករងគ្រោះដែលត្រូវទទួលផលអាក្រក់ជាងគេ នោះគឺកុមារ។

សង្គ្រាមរវាងរដ្ឋាភិបាល និងក្រុមបះបោរនៅ Yemen​ បានកាត់ផ្ដាច់រាល់ប្រភពជំនួយផ្នែកស្បៀង
អាហារដល់ប្រជាជន ខណៈដែលវិបត្តិស្បៀងកំពុងតែធ្វើអោយកុមារត្រូវខ្វះជាតិបំប៉ន។ ក្នុងរូប
ខាងលើ គឺស្ដ្រីម្នាក់កំពុងបីក្មេងតូចម្នាក់ដែលមានជម្ងឺខ្វះជីវជាតិ នៅក្នុងមជ្ឈមណ្ឌលថែទាំ និង
ព្យាបាលជម្ងឺនៅ Sanaa។

កុមារីទាំងពីរនាក់នេះ កំពុងទៅយកទឹកនៅឯក្រុង Sanaa។

ស្ដ្រីម្នាក់កំពុងអង្គុយកាន់ទារកខ្វះជាតិបំប៉នម្នាក់ នៅខាងក្រៅតំបន់សំបុកកណ្ដុរ នៅទីរួមស្រុក
Raida មានចម្ងាយជាង ៤០គម ពីរដ្ឋធានី Sanna ។ យោងតាមរបាយការណ៍របស់ UNICEF
កុមារក្រោមអាយុ ៥ឆ្នាំ ជាងពាក់កណ្ដាលនៅ Yemen មានជម្ងឺក្រិនឆ្អឹង ដោយសារគ្មានអាហារ
គ្រប់គ្រាន់។

កុមារម្នាក់នេះ មានជម្ងឺខ្វះជាតិបំប៉ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Assabiyn, Sanaa។

ស្ដ្រីម្នាក់កំពុងបីកូន ដែលមានជម្ងឺខ្វះជីវជាតិ និងកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ al-Sabyeen, Sanaa។

កុមារទាំងនេះ កំពុងរស់នៅក្នុងតំបន់សំបុកកណ្ដុរ នៅទីរួមស្រុក Raida ក៏មានជម្ងឺដែលទាក់ទឹន
នឹងកង្វះជីវជាតិ។

ទារកម្នាក់នេះមានជម្ងឺខ្វះជីវជាតិ និងកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ al-Sabyeen ក្នុងទីរួម
ស្រុក Sana។

កុមារីម្នាក់កំពុងលេងនៅក្បែរផ្ទះដែលត្រូវបានកំទេច ដោយសារការប្រយុទ្ធគ្នារវាងកម្លាំងរដ្ឋា
ភិបាល និងក្រុមបះបោរ នៅក្រុង Saada ភាពពាយព្យនៃប្រទេស Yemen។

កុមារពីរនាក់នេះ កំពុងអង្គុយនៅក្បែរផ្ទះរបស់ខ្លួនក្នុងតំបន់ Sanaa។

កុមារម្នាក់នេះ មានតែស្បែកដណ្ដប់ឆ្អឹងតែប៉ុណ្ណោះ។

កូនៗ កំពុងអង្គុយមើលម្ដាយរបស់ពួកគេអាំងនំ នៅក្នុងតំបន់សំបុកកណ្ដុរ នៅទីរួមស្រុក Raida៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: yemen chidren poor lack food