CamNews

រញ្ជួយដីកំរិត ៥.៣រ៉ិចទ័រវាយប្រហារកោះបាលី

រញ្ជួយដីក្រោយសមុទ្របានវាយប្រហារមកលើកោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី
១៨ ម្សិលមិញនេះដែលមានកំរិត ៥.៣រ៉ិចទ័រ ដែលជាទីតាំងប្រជុំកំពូលអាស៊ាន នឹងប្រមូល
ផ្តុំទៅដោយភ្ញៀវអន្តរជាតិ និងមេដឹកនាំសំខាន់ៗផងដែរ។
ការរញ្ជួយបានកើតឡើងនៅវេលាម៉ោង ១៩:២៣ល្ងាច ម៉ោងនៅឥណ្ឌូនេស៊ី ដែលមានជំរៅ
ញ័រ១០គីឡូមែត្រក្រោមបាតសមុទ្រ។
គួរបញ្ជាក់ថាកោះបាលី ពេលនេះកំពុងតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំមួយចំនួនដូចជាកិច្ច
ប្រជុំអាស៊ាន, កិច្ចប្រជុំអាស៊ីបូព៌ា នឹងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត៕


ដោយ វឌ្ឍនា
Xinhua

Tags: strikeearthquakebali