បញ្ជីឈ្មោះនេះ គិតត្រឹមតែរថយន្តដែលត្រូវបានផលិតក្នុងបំណង់ពាណិជ្ជកម្ម អាចធ្វើដំណើរតាម
ផ្លូវទីក្រុង តែប៉ុណ្ណោះ។ បញ្ជីឈ្មោះរថយន្តទាំង១០ ខាងក្រោមនេះ មិនគិតដល់ផលិតផលដែល
ត្រូវបានផលិត ដោយការជាវទិញពិសេសណាមួយ ឬរថយន្តដែលត្រូវបាន កែច្នៃនោះទេ។
1. Bugatti Veyron Supersport (2,4 លានដុល្លា)
មិនត្រឹមតែជារថយន្តថ្លៃជាងគេ Bugatti Veyron Supersport ជារថយន្តដែលមានល្បឿនលឿនជាងគេ
លើពិភពលោកទៀតផង (430 km/h) ហើយជារថយន្តអាចបង្កើនល្បឿនលឿនជាងគេលើពិភពលោក
(2,5 វិនាទីដើម្បីឡើងដល់ល្បឿន 100km/h)។ ប៉ុន្តែ មានត្រឹមតែ ៣០គ្រឿងត្រូវបានផលិតនោះទេ។
2. Pagani Zonda Cinque Roadster (1,85 លានដុល្លា)
Zonda Cinque Roadster គឺជាម៉ូដែលចុងក្រោយរបស់ស៊េរី Zonda មុនពេល Pagani បង្ហាញស៊េរី Huayra
ជំនួស។ មានត្រឹមតែ ៥គ្រឿងត្រូវបានផលិត។
3. Koenigsegg Agera R (1,6 លានដុល្លា)
បង្ហាញខ្លួនក្នុងពិព័ណ៍ Geneva កាលពីខែមិនាកន្លងមក Agera R ត្រូវបានចាត់ទុកជាអ្នកប្រកួត
សំខានរបស់ Bugatti Veyron Supersport។ រថយន្តនេះ អាចបង្កើនល្បឿនពី từ 0-100 km/h ក្នុង
2,8 វិនាទី ល្បឿនអតិបរមា 418 km/h។
4. Lamborghini Reventon Roadster (1,6 លានដុលា)
បង្ហាញខ្លួនក្នុងពិព័ណ៍ Frankfurt 2009, Reventon Roadster ជារថយន្តថ្លៃ
ជាងគេ ក្នុងប្រវិត្តរបស់
Lamborghini។ ម៉ូដែលនេះ ត្រូវបានផលិត ១៥ គ្រឿងតែប៉ុណ្ណោះ។
5. Aston Martin One-77 (1,4 លានដុល្លា)
One-77 ៧៧គ្រឿងត្រូវបានលក់អស់ មុនពេលរថយន្តនេះ មិនទាន់ចេញពីរោងចក្រទៀតផង។
ចំណុចពិសេសរបស់ One-77 នោះគឺក្រុមហ៊ុនផលិត Aston Martin អនុញ្ញាតឲ្យម្ចាស់រថយន្តនោះ
ចូលរួមមតិក្នុងការផលិតរថយន្ត ដូច្នេះ One-77 ៧៧គ្រឿងនោះ ស្ទើតែជា ៧៧គ្រឿងខុសៗគ្នា។
6. Lamborghini Reventon (1,4 លានដុល្លា)
មានត្រឹមតែ២០គ្រឿងត្រូវបានផលិត ដែលមាន៧គ្រឿងឃើញនៅអាមេរិក ៧គ្រឿងនៅទ្វីបអឹរ៉ុប និង២
គ្រឿងឃើញនៅទ្វីបអាស៊ីន។ មួយគ្រឿងទៀតត្រូវបានដាក់តាំងក្នុងសារមន្ទីរ របស់ក្រុមហ៊ុននៅប្រទេស
Italia។
7. McLaren F1 (970.000 USD)
មានទាំងអស់McLaren F1 ១០៦គ្រឿងត្រូវបានផលិត ក្នុងនោះមានត្រឹមតែ៦៤គ្រឿងគ្រប់លក្ខណដើម្បី
ធ្វើដំណើរតាមផ្លូវធម្មតាបាន។ ទោះបីជាបានផលិតទាំងពីយូរឆ្នាំមុនហើយក៏ដោយ ក៏ប៉ុន្តែរថយន្តនេះនៅ
តែមានល្បឿនអតិបរមាមិនគួរឲ្យជឿ 375 km/h បង្កើនល្បឿនពី 0 ដល់ 100 km/h ក្នុង 3,2 វិនាទី។ ប៉ុន្តែ
ស៊េរីរថយន្តនេះ បានបញ្ឈប់ការផលិតតាំងពីឆ្នាំ ១៩៩៨។ ដូច្នេះ នៅពេលបច្ចុប្បន្ននេះ McLaren F1
ត្រូវបានលក់ដេញថ្លៃមិនក្រោម 1,5 លានដុល្លានោះទេ។
8. Ferrari Enzo (670.000 USD)
Ferrari Enzo ត្រូវបានផលិតតាំងពីឆ្នាំ២០០២ និងដាក់ឈ្មោះតាមឈ្មោះអ្នកបង្កើតក្រុមហ៊ុន Ferrari។ មាន
ត្រឹមតែ ៣៤៩គ្រឿងត្រូវបានផលិត។ នៅពេលនោះ Ferrari Enzo មានតំលៃ 650.000 USD ប៉ុន្តែពេល
បច្ចុប្បន្ននេះ Enzo មានតំលៃមិនថោកជាង ១លានដុល្លានោះទេ។ Ferrari Enzo មានល្បឿនអតិបរមា 350km/h។
9. SSC Ultimate Aero (650.000 USD)
មានតំលៃ"ត្រឹមតែ" ៦០០.០០០ដុល្លានោះ ប៉ុន្តែ រថយន្តរបស់ Shelby SuperCars បច្ចុប្បន្ននេះ វាជា "បិសាច"
លឿងថ្នាក់លេខ ៣នៅលើពិភពលោក ល្បឿនអតិបរមា 413 km/h។
10. Ascari A10 (650.000 USD)
គឺជារថយន្តដែលមិនសូវល្បី ក្នុងចំណោមរថយន្តទាំងអស់ដែលត្រូវរៀបរាប់ខាងលើនោះ ប៉ុន្តែកុំមើលងាយ
Ascari A10។ ស៊េរីរថយន្តនេះ ត្រូវបានផលិតតាមការសើ្នរបស់ សេដ្ឋីហូឡង់ម្នាក់ ក្នុងឱកាសអនុស្សាវរីយ៍ខួប
១០ឆ្នាំ ក្រុមហ៊ុន Ascari Car។ រថយន្តនេះ មានល្បឿនអតិបរមា 346 km/h។
ដោយ៖ មិនា
ប្រភព៖ zing