CamNews

ម៉ូដែល 

ប្រាក់ចំណូល​របស់​តារា​ម៉ូ​ដែល​ប្រុស ទាប​ជាង ៤០ដង ធៀប​នឹង​តារា​ម៉ូ​ដែល​ស្រី

តារា​បង្ហាញ​ម៉ូដ​ប្រុស​ដែល​រកបាន​ប្រាក់​ច្រើន​បំផុត​ក្នុង​ពិភពលោក មាន​ចំនួន​ទាប​ជាង​ប្រាក់ចំណូល​របស់​តារា​បង្ហាញ​ម៉ូដ​ស្រី ដល់​ទៅ ៤០ដង ក្នុង​ឆ្នាំ ២០១។

ថ្មីៗនេះ ទំព័រ​សេដ្ឋកិច្ច Forbes បាន​បញ្ចេញ​បញ្ជី top 10 នៃ​បណ្ដា​តារា​ម៉ូ​ដែល​ប្រុស​ដែល​រកប្រាក់​បាន​ច្រើន​បំផុត​ច្រ​ចាំ​ឆ្នាំ ក្នុងនោះ ប្រុស​សង្ហា Sean O'Pry គឺជា​កំពូល​តារា​បង្ហាញ​ម៉ូដ ដែលមាន​ប្រាក់​ចំណូល​​ខ្ពស់​ជាងគេ ត្រឹម ១,៥លាន​ដុល្លារ​អាមេរិក។

Sean O'Pry កំពូល​តារា​ម៉ូ​ដែល​ប្រុស ពូកែ​រកប្រាក់​បំផុត​ប្រចាំឆ្នាំ ២០១៣

Sean O'Pry កើត​ឆ្នាំ ១៩៨៩ គឺជា​តារា​ម៉ូ​ដែល​ប្រុស​របស់​អាមេរិក។ Sean O'Pry បាន​ក្លាយជា​អ្នក​បង្ហាញ​ម៉ូដ​កាលពី​គាត់​មាន​អាយុ ១៧ឆ្នាំ ដែល​ពេលនោះ គាត់​ត្រូវបាន Nolé Martin អ្នក​រចនា​ម៉ូដ​ដ៏​ល្បីឈ្មោះ ធ្លាប់ជា​គណកម្មកា​ររ​បស់ America’s Next top model រដូវ​កាល​ទី ៣ និង​ទី ៤ បាន​​ប្រទះ​ឃើញ​រូប​គួរឱ្យ​ចាប់អារម្មណ៍​របស់ Sean O'Pry នៅលើ blog របស់គាត់។ មិនមាន​ចំណេះដឹង​អ្វី​សោះ​អំពី​ម៉ូ​ដែល​លំដាប់​ខ្ពស់ ប៉ុន្ដែ Sean O'Pry បែរជា​បានក្លាយ​ជាតា​រា​ម៉ូ​ដែល​ល្បី​ក្នុង​ពិភពលោក ទន្ទឹម​នឹង​នេះ គាត់​ក៏​ជាតា​រា​ម៉ូ​ដែល Top 1 ក្នុង​បញ្ជី​ឈ្មោះ​របស់​ទំព័រ Model.com ។ ឆ្នាំ ២០១៣ គាត់​ត្រូវបាន Forbes ប្រកាសថា ជាតា​រា​ម៉ូ​ដែល​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ គឺ ១,៥លាន​ដុល្លារ។
 
ប៉ុន្ដែ ចំនួន​ទឹកប្រាក់​នេះ មិនមាន​អ្វី​អស្ចារ្យ​នោះទេ ធៀប​នឹង​ប្រាក់ចំណូល​របស់​តារា​ម៉ូ​ដែល​ស្រី។ កាលពី​ខែសីហា​កន្លងទៅ គេហទំព័រ Forbes បាន​បញ្ចេញ​បញ្ជី​ឈ្មោះ Top 10 នៃ​តារា​ម៉ូ​ដែល​ស្រី​ដែល​រកបាន​ប្រាក់​ច្រើនជាងគេបង្អស់​ប្រចាំឆ្នាំ ហើយ​កំពូល​តារា​ឈរ​លំដាប់​លេខ​មួយ គឺ Gisele Bundchen ដោយ​រកបាន ៤២លាន​ដុល្លារ ច្រើនជាង ៤០ដង ធៀប​នឹង​ប្រាក់ចំណូល​របស់​កំពូល​តារា​ម៉ូ​ដែល​ប្រុស។

មូល​ហេតុដែល​នាំឱ្យមាន​ការ​ខុសគ្នា​ដូចខាងលើ គឺ​បណ្ដាលមកពី​កត្តាធំៗមួយចំនួន​ដូចជា វិស័យ​ម៉ូ​ដែល​បច្ចុប្បន្ន នៅតែ​ផ្ដល់​អទិភាព​ចំពោះ​ស្ដ្រី ឬ​ការផ្សាយពាណិជ្ជកម្ម​ភាគច្រើន​គេ​និយម​រក​អ្នក​តំណាង​​ជា​ស្ដ្រី។ល។

ខាងក្រោម​នេះ គឺជា​តារា​ម៉ូ​ដែល​ប្រុស​ទាំង ៩រូប ក្នុង​បញ្ជី top 10 នៃ​កំពូល​តារា​បង្ហាញ​ម៉ូដ​ប្រុស​ដែល​ពូកែ​រកប្រាក់​បំផុត​ប្រចាំឆ្នាំ ២០១៣ ៖

David Gandy រកបាន ១,៤លាន​ដុល្លារ

 

Simon Nessman (ប្រុស​សង្ហា​របស់ កាណាដា) រកបាន ១,‌១ លាន​ដុល្លារ

 

Arthur Kulkov (រុស្ស៊ី) រកបាន ៩០៥,០០០ ដុល្លារ

 

Noah Mills (ជនជាតិ​កាណាដា អាយុ ២៨ឆ្នាំ) រកបាន ៧៤០,០០០ដុល្លារ​អាមេរិក

 

Ryan Burns រកបាន ៦១០,០០០ ដុល្លារ

 

Tyson Ballou (៣៦ឆ្នាំ) រកបាន ៤២៥,០០០ ដុល្លារ

 

Ollie Edwards រកបាន ៤១០,០០០ ដុល្លារ

 

Jon Kortajarena (ជនជាតិ​អេ​ស្ប៉ា​ញ) រកបាន ២៩០,០០០ ដុល្លារ

 

Tobias Sorensen (ដា​ណឺ​ម៉ាក) រកបាន ២៦៥,០០០ ដុល្លារ

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Forbes/Model

 


Tags: Top 10 highest-earning Gisele Bundchen David Gandy Sean O'Pry male models