បច្ចុប្បន្នមានទស្សនាវដ្ដីជាច្រើន ដែលបានបោះពុម្ភផ្សាយ នៅលើទីផ្សារ ដោយទស្សនាវដ្ដី នីមួយៗ ផ្ដោតទៅលើមាតិកាផ្សេងៗគ្នា។ មានទស្សនាវដ្ដីខ្លះ បោះពុម្ភផ្សាយជា រៀងរាល់សប្ដាហ៍ ខ្លះទៀតជាចេញផ្សាយរាល់ខែ និងមានខ្លះទៀត ចេញផ្សាយរាល់បីខែម្ដង។
លោកអ្នកមានឆ្ងល់ទេថា ហេតុអ្វីទស្សនាវដ្ដីខ្លះ ចេញផ្សាយរាល់បីខែម្ដង ទស្សនាវដ្ដីខ្លះមានតម្លៃថ្លៃ និងទស្សនាវដ្ដីខ្លះចេញ លក់តែប៉ុន្មានរយក្បាល? ទាំងនេះដោយសារតែមានទស្សនាមួយចំនួន បោះពុម្ភឡើងសម្រាប់ តែអ្នកមានលុយអាន។ អ្នកប្រហែលជាមិនជឿទេថា វាបង្កើតឡើងតែ សម្រាប់អ្នកមាន? ច្បាស់ណាស់ព្រោះថា ទស្សនាវដ្ដីទាំងនោះ មានតម្លៃថ្លៃ ហើយមាតិកានៅក្នុង នោះអាចមើលយល់ តែសម្រាប់អ្នកមាន។
ខាងក្រោមនេះជា ទស្សនាវដ្ដីទាំង ១០សម្រាប់អ្នកមានអាន៖
១០. ទស្សនាវដ្ដី Dolce Vita (តម្លៃ ៣៨ដុល្លារអាមេរិកក្នុងមួយក្បាល)
ទស្សនាវដ្ដី Dolce Vita បានជាប់នៅក្នុង លំដាប់ថ្នាក់ទី១០ នៃទស្សនាវដ្ដី សម្រាប់អ្នកមាន ដែលមានតម្លៃ ២៨ដុល្លារអាមេរិក ក្នុងមួយក្បាល។ ទស្សនាវដ្ដីនេះ ចេញលក់បីខែម្ដង ពោលគឺមួយ ឆ្នាំចេញបួនដង សរុបជិត ៣០ម៉ឺនក្បាលក្នុងមួយឆ្នាំ។ មាតិកានៅក្នុងទស្សនាវដ្ដីនេះ មានដូចជាគ្រឿងអលង្កា រថយន្ត Fashion ពាណិជ្ជកម្មអន្តរជាតិ សហគ្រិនជាន់ខ្ពស់ រមណីយដ្ឋាន និងអចលនទ្រព្យ។
៩. ទស្សនាវដ្ដី Islands (តម្លៃ៣៩,៦០ដុល្លារអាមេរិកក្នុងមួយក្បាល)
ទស្សនាវដ្ដី Islands បានចាប់ផ្ដើមបោះពុម្ភផ្សាយ ជាលើកដំបូងតាំងពីឆ្នាំ ១៩៨១ ដែលមកដល់ពេលនេះ ចេញផ្សាយ ៨ដងក្នុងមួយឆ្នាំ ដែលផ្ដោតសំខាន់ទៅលើ ការធ្វើដំណើរផ្សងព្រេង។ នៅក្នុងនោះ ក៏មាននិយាយផងដែ រអំពីសិល្បះនៃ ការរស់នៅ ជីវប្រវត្តិ និងអាហារ ដោយក្នុងមួយឆ្នាំ មានអ្នកអានទស្សនាវដ្ដីនេះចំនួន ៣០០.០០០នាក់។
៨.ទស្សនាវដ្ដី Yachts International (តម្លៃ៤១,៩៤ដុល្លារអាមេរិកក្នុងមួយក្បាល)
Yachts International ជាទស្សនាវដ្ដីមួយ ដែលនិយាយអំពីទូក(នាវា) ស៊េរីទំនើបៗ និងមានតម្លៃថ្លៃ។ នៅក្នុងទស្សនាវដ្ដីនេះ និយាយលម្អិតអំពីទូក ដែលជាទីចាប់អារម្មណ៍ ដល់ពួកអ្នកមាន ឬមហាសេដ្ឋី និយាយអំពីអ្នករចនាម៉ូដទូក ក្រុមហ៊ុនរចនា និងទូកសម្រាប់ប្រើជា លក្ខណៈអន្តរជាតិ។ ក្នុងមួយឆ្នាំ ទស្សនាវដ្ដីទូកនេះ ចេញផ្សាយតែ ៦ដងប៉ុណ្ណោះ ប៉ុន្តែវាបានក្លាយទៅជា ទស្សនាវដ្ដីដែលល្អ សម្រាប់អ្នកមានលំដាប់ទី៨។
៧.ទស្សនាវដ្ដី Plane and Pilot (តម្លៃ ៤៣,៨៩ដុល្លារអាមេរិកក្នុងមួយក្បាល)
ជាទស្សនាវដ្ដីស៊េរីទំនើប មួយផ្សេងទៀតដែល អ្នកមានភាគច្រើនចូលចិត្ត និងនិយមអាន ព្រោះវាផ្ដោតសំខាន់ទៅ លើជីវិតដែលចូលចិត្ត បើយន្ដហោះជា លក្ខណៈឯកជន។ សម្រាប់អ្នកដែល សម្រេចចិត្តចង់ ទិញយន្តហោះខ្នាត តូចទុកសម្រាប់បើកបរ ផ្ទាល់ខ្លួនគឺអាចអាន ទស្សនាវដ្ដីនេះ ដើម្បីបង្កើនចំណេះ។ ទស្សនាវដ្ដីនេះ ចេញផ្សាយ ១១លេខក្នុងមួយឆ្នាំ ដែលមួយក្បាលមានតម្លៃ ៤៣,៨៩ដុល្លារអាមេរិក។
៦.ទស្សនាវដ្ដី Saveur (តម្លៃ ៤៥ដុល្លារអាមេរិកក្នុងមួយក្បាល)
ជាទស្សនាវដ្ដីមួយ ផ្ដោតសំខាន់តែ នៅលើម្អូបអាហារ ដែលចេញផ្សាយ ៩លេខក្នុងមួយឆ្នាំ និងមានតម្លៃ ៤៥ដុល្លារអាមេរិកក្នុងមួយក្បាល។ នៅក្នុងទស្សនាវដ្ដីនេះ និយាយលម្អិតទៅលើ ម្អូបអាហារដែលល្អដាច់គេ ប្រចាំតំបន់នីមួយៗ ប៉ុន្តែក៏មាននិយាយអំពី កាហ្វេដែលមាន រសជាតិឆ្ងាញ់ផងដែរ។
៥. ទស្សនាវដ្ដី Unique Homes (តម្លៃ ៤៧,៩៤ដុល្លារអាមេរិកក្នុងមួយក្បាល)
ជាទស្សនាវដ្ដីតែមួយគត់ ដែលនិយាយអំពីសំណង នៅលំនៅដ្ឋានដ៏ ប្រណិតសម្រាប់ អ្នកដែលទ្រព្យ។ ផ្ទះដែលត្រូវបានទស្សនាវដ្ដី មួយនេះចុះផ្សាយគឺជា ផ្ទះល្អឯកប្រចាំតំបន់ ដែលចេញផ្សាយ ៦លេខក្នុងមួយឆ្នាំ។ ទស្សនាវដ្ដីនេះភាគច្រើន ត្រូវបានគេសង្កេតឃើញថា អ្នកដែលទើបនឹងរៀបការរួច ហើយចង់បានបង្កើត គ្រួសារមួយដែលប្រកប ដោយសុភមង្គល និងលំនៅដ្ឋានដ៏ល្អប្រណិត។
៤. ទស្សនាវដ្ដី Upscale Living (តម្លៃ ៥០ដុល្លារអាមេរិកក្នុងមួយក្បាល)
Upscale Living ជាទស្សនាវដ្ដីដែល និយាយពីជីវិតរស់នៅ ក្នុងពិភពអស្ចារ្យ ប្រកបដោយសម្ភារទំនើបៗ។ សម្រាប់អ្នកដែល បានអានទស្សនាវដ្ដីនេះ នឹងចង់រសនៅដូចរូបភាព ដែលបានចុះផ្សាយនៅ លើទំព័រទស្សនាវដ្ដី ព្រោះថាគ្រប់ទំព័រនីមួយៗ សុទ្ធតែបង្ហាញពី ជីវិតស្រស់ថ្លា។ ព្រមជាមួយគ្នានោះ ក៏ចុះផ្សាយផងដែរអំពីផ្ទះ ឧបករណ៍កម្សាន្តបំពាក់ នៅក្នុងលំនៅដ្ឋាន រថយន្តស៊េរីទំនើប។
៣. ទស្សនាវដ្ដី Architectural Digest (តម្លៃ៧១ដុល្លារអាមេរិកក្នុងមួយក្បាល)
Architectural Digest ជាទស្សនាវដ្ដីដែលនិយាយ អំពីស្ថាបត្យកម្មផ្សេងៗ នៅលើពិភពលោក ទាំងការសាងសង់ និងការរចនា។ ទស្សនាវដ្ដីនេះ ចេញផ្សាយប្រចាំខែ ដោយមានតម្លៃ ៧១ដុល្លារអាមេរិក ក្នុងមួយក្បាល ដោយនៅក្នុងនោះ ចុះផ្សាយអំពីសំណងផ្សេងៗ ដែលមានភាពអស្ចារ្យ មិនថាផ្ទះ ផ្លូវ ស្ពាន ថ្នាល់នោះទេ។
២. ទស្សនាវដ្ដី Super Motors (តម្លៃ១០២ដុល្លារអាមេរិកក្នុងមួយក្បាល)
ជាទស្សនាវដ្ដីដែលនិយាយ អំពីរថយន្តស៊េរីទំនើបៗ ចេញផ្សាយ ៦លេខក្នុងមួយឆ្នាំ លក់ក្នុងតម្លៃ១០២ដុល្លារអាមេរិក ក្នុងមួយក្បាល។ នៅក្នុងទស្សនាវដ្ដីបាន ចុះផ្សាយអំពីរថយន្ត និងម៉ូតូដែលមាន ទើបនឹងចេញ ហើយសុទ្ធសឹងតែជារថយន្ត Super Motors ពោលគឺរថយន្តសម្រាប់ អ្នកមានលុយទិញជិះ។
១. ទស្សនាវដ្ដី Robb Report (តម្លៃ ១០៨ដុល្លារអាមេរិក្នុងមួយក្បាល)
ទស្សនាវដ្ដីនេះនិយាយ គ្រប់យ៉ាងដែល ជាប់ពាក់ព័ន្ធនឹង ជីវិតរស់នៅបែបអ្នកមាន ឬមហាសេដ្ឋី មានតាំងពីរថយន្ត គ្រឿងអលង្កា ផ្ទះ សម្ភារប្រើប្រាស់ ដើម៕
ផ្តល់សិទ្ធីដោយ៖ ដើមអំពិល