CamNews

កីឡាអន្តរជាតិ 

Brad Pitt ចង់អោយ Beckham ធ្វើជាគ្រូបង្វឹកឯកជន សំរាប់កូនរបស់គាត់

នេះមិនមែនជាលើកទី ១ ទេដែល Brad Pitt បានសុំអោយ Beckham ធ្វើជាគ្រូបង្វឹកបាល់ទាត់
ផ្ទាល់ខ្លួន​ សំរាប់កូនៗរបស់គាត់ ។ កាលពីឆ្នាំ ២០០៦ Brad Pitt ធ្លាប់និយាយជាមួយ Beckham
ម្តងរួចទៅហើយ តែដោយសារពេលនោះ Beckham នៅរវល់ជាអ្នកបាល់ទាត់នៅឡើយ ដូច
នេះហើយទើប Brad Pitt រង់ចាំពេលមួយដែលសាកសម ដើម្បីនិយាយជាមួយ Beckham សារ
ជាថ្មីម្តងទៀត ។



ដោយថ្មីៗនេះ Brad Pitt បាននិយាយម្តងទៀត ក្នុងកម្មវិធីសម្ភោធរឿង World War Z នៅបារាំង
ថា លោកពិតជាចង់អោយ Beckham បង្ហាត់បាល់ទាត់ ដល់កូនៗរបស់លោកណាស់ ។ ទោះបី
ជាលោកបានជួប Beckham មិនបានច្រើនក៏ដោយ តែលោកជឿជាក់លើសម្ថភាព Beckham ។
ស្របពេលដែល Beckham បានប្រកាសចូលនិវត្តន៍ ហើយពេលនេះមានពេលទំនេរច្រើន ដូច
នេះហើយទើប Brad Pitt និយាយទៅកាន់ Beckham សារជាថ្មីអំពីរឿងនេះ ។ និយាយអោយចំ
ទៅថា បើសិនជា Beckham ព្រមទទួលសំណើរពី Brad Pitt នោះ Beckham និងត្រូវបង្ហាត់កូនៗ
ទាំង ៦ រូបរបស់ Brad Pitt ។

តែបើយើងមើលតាម ស្ថានភាពពេលនេះរបស់ Beckham ប្រហែលជាមិនអាច សំរេចក្តីបំណង
របស់ Brad Pitt បានទេ ព្រោះ Beckham ចង់ឈានចូលពិភពសិល្បះកំសាន្ត ជាជាងធ្វើគ្រូបង្វឹក
បាល់ទាត់ ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: brad pitt beckham star football