CamNews

តារា 

Brad Pitt និងអតីតភរិយា​ចំណាយ​​ប្រាក់រាប់លាន​ដុល្លារ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿងឃុំ​គ្រងកូន

(អាមេរិក)៖ ក្រឡេកមើលរឿងរ៉ាវលែងលះរបស់តារាហូលីវូតដ៏ល្បីទាំងពីរដួងដែលធ្លាប់ជាគូស្វាមីភរិយាដ៏ផ្អែមល្ហែម Brad Pitt និង Angelina Jolie ពេលនេះមហាជនសម្លឹងឃើញថា ពួកគេកំពុងស្វែងរកដំណោះស្រាយ ដ៏សមស្របមួយ លើបញ្ហាកូនៗតាមរយៈការជួល ចៅក្រមឯកជនដើម្បីដោះស្រាយ ការលែងលះរបស់ខ្លួនដែលកំពុង សម្រេចមិនដាច់ ស្រេចរឿងសិទ្ធិឃុំគ្រងកូនទាំង ៦។

កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅ Brad Pitt បានចំណាយពេលជាមួយមិត្តភក្តិនៅឯសណ្ឋាគារដ៏ទំនើបមួយនៅ Santa Monica រដ្ឋកាលីហ្វ័រញ៉ា ដែលមើលទៅលោកហាក់ ដូចជាធូរស្រាលរឿងគ្រួសារ ព្រោះអតីតភរិយាមិនដាក់សម្ពាធដូចមុនទៀត។

អ្វីដែលប្រសើរជាងនេះគឺ Brad Pitt អាចជួបកូនៗបានហើយដែលមានទាំង Maddox អាយុ១៥ឆ្នាំ, Pax អាយុ១៣ឆ្នាំ, Zahara អាយុ១១ឆ្នាំ, Shiloh អាយុ១០ឆ្នាំនិងកូនភ្លោះទាំងពីរ Knox និង Viviene អាយុ៨ឆ្នាំក្រោយពី Angelina ហាក់បន្ទន់ចិត្តព្រមដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នាដោយស្ងប់ស្ងាត់ បន្ទាប់ពីជួបព្យុះភ្លៀងមួយរយៈមកផ្អើល អស់ពិភពតារាហូលីវូត។

ទាំង Brad Pitt និង Angelina សុទ្ធតែអះអាងថា ពួកគេនឹងធ្វើការរួមគ្នាដំណើរការលែងលះដោយសន្តិវិធី ជាពិសេសរឿងកូនៗប៉ុន្តែត្រូវចំណាយពេលយ៉ាងហោចក៏មួយឆ្នាំដែរទោះបីប្រើចៅក្រមឯកជនក្តីហើយតម្លៃចំណាយនោះគឺអស់ប្រមាណ៦លានដុល្លារ៕

Image result for brad pitt 2016

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Brad Pitt