ក្រុមហ៊ុនGoogle បាននិយាយថាខ្លួននិងបង្កើតមជ្ឍមណ្ឌលឯកសារចំនួន៣កន្លែងនៅក្នុង
ទ្វីបអាស៊ីដែលនិងចំនាយទាំងប្រាក់ច្រើនជាង២០០លានដុល្លា ដើម្បីបំពេញនៅកំនើននៃ
អ្នកប្រើប្រាស់អ៊ីនធើណេតដែលបានកើនឡើងនៅក្នុងទ្វីបអាស៊ី និងដើម្បីប្រកួតប្រជែង
ជាមួយនិងគូប្រកួត។ Googleដែលជាក្រុមហ៊ុនគ្រប់គ្រងឯកសារដ៏ធំនៅសហរដ្ឋអាមេរិច
និងអ៊ឺរ៉ុបមានគំរោងថានិងសាងសង់នៅក្នុងប្រទេសសឹង្ហបុរី, តៃវ៉ាន់ និងហុងកុង ដែល
មានផ្ទៃដីសរុប២២.៦ហិចតា។ ចំនួនអ្នកប្រើប្រាស់អ៊ីធើណេតនៅតែបន្តកើនឡើងនៅក្នុង
ទ្វីបអាស៊ីដែលលឿនជាងទ្វីបផ្សេងៗលើពិភពលោក។