អ្នកមានក្លិនខ្លួនមែនទេ? បើទោះជាអ្នកមិនមានក្លិនខ្លួនក៏ដោយតែអ្នកក៏អាចប្រើប្រាស់វិធី
ខាងក្រោមដើម្បីចៀសវាងការក្លិនខ្លួនបាន។
សាច់ជូរត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា alumen មានប្រសិទ្ធិភាពកំចាត់មេរោគ បានយ៉ាងល្អ ហើយតាមការពិត ប្រភេទថ្នាំបុរាណព្យាបាលការក្លិនខ្លួនគឺជាសាច់ ជូរនេះហើយ។មានពីរវិ
ធីក្នុងការប្រើប្រាស់សាច់ជូរ ៖ ទីមួយដាំសាច់រហូតដល់វាអស់ជាតិទឹក រួចយកទៅកិនឧ្យម៉ត់ លាយជាមួយម្សៅ talc កម្រិត៥០% ហើយយកមកលាបត្រង់កន្លែងដែលតែងតែបញ្ចេញក្លិន
ពិបាកទ្រាំដូចជាក្លៀកជាដើម។ទីពីរ ដុសសាច់ជូរជាមួយទឹកឬដាក់សាច់ជូរទៅក្នុងស្រានិង
បន្ថែមទឹកអប់បន្តិចចូលទៅក្នុងនោះហើយយកវាញីទៅត្រង់កន្លែងដែលបញ្ចេញញើសមិន
ល្អនៅមុនពេលចេញទៅក្រៅ។
វិធីមួយទៀតក្នុងការប្រើសាច់ជូរនោះគឺនៅពេលងូតទឹកអ្នកអាចដាក់សាច់ជូរមួយដុំចូលក្នុង
ទឹកសម្រាប់ងូតនោះ បែបនេះវានឹងជួយកាត់បន្ថយការក្លិនខ្លួនបានមួយកម្រិតធំ។
កាត់បន្ថយក្លិនដោយអំបិលម៉ត់
លាយអំបិលម៉ត់ជាមួយទឹករួចប្រើកន្សែងស្អាតជ្រលក់ទឹកនោះ លាបលើកន្លែងចេញ
ញើសដែលមានក្លិនដើម្បីកំចាត់និងទប់ស្កាត់ការរាតត្បាតរបស់មេរោគបង្កក្លិន។ មួយទៀត
អ្នកអាចរោយអំបិលម៉ត់បន្តិចចូលទៅក្នុងចានដែកបោកខោអាវឬម៉ាស៊ីនបោកគក់ដើម្បី
បំបាត់ក្លិនដែលបន្សល់ទុកនៅលើខោអាវ។ជាមួយស្បែកជើងក៏ដូច្នោះដែរ គឺអាចរោយអំបិល
បន្តិចលើស្បែកជើង។អំបិលនេះនឹងស្រូបយកក្លិនមិនល្អនិងការពារមិនឧ្យមេរោគរីកចម្រើន
បាននៅក្នុងស្បែកជើងដែលមានជាតិសំណើរ។
កំចាត់ក្លិនដោយដំឡូងបារាំង
ចិតដំឡូងបារាំងជាចំណិតតូច រួចត្រដុសត្រង់ក្លៀកហើយទុកឧ្យស្ងួតទើបលាងសម្អាត។វិធី
នេះនឹងជួយកាត់ក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធិភាពដោយសាររន្ធញើសត្រូវបានបង្រួមតូច
និងកាត់បន្ថយការបញ្ចេញញើសត្រង់នោះ។កំចាត់មេរោគដោយក្រូចឆ្មារក្រូចឆ្មារមានប្រសិទ្ធ
ភាពខ្ពស់ក្នុងការកំចាត់មេរោគ។អ្នកក៏អាចយកក្រូចឆ្មារមកលាបត្រដុសត្រង់ក្លៀកក្រោយពី
ងូតទឹករួច។
ដោយ ៖ សូរីយ៉ា
ប្រភព Internet