CamNews

ព័ត៌មានអន្តរជាតិ 

មានការដោះលែង អ្នកតំណាងប្រទេស ទៅចូលរួម កិច្ចប្រជុំកំពូល Opec ក្រោយចាប់ពង្រត់

ព័ត៌មានអន្តរជាតិ ៖ អ្នកតំណាងប្រទេស ល៊ីប៊ី ទៅចូលរួមកិច្ចប្រជុំកំពូល អង្គការ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង OPEC នោះ ត្រូវបានដោះលែងមកវិញហើយ ក្រោយពីចាប់ជម្រិត   អស់ រយៈពេល ច្រើនជាង ២ សប្តាហ៍ ។​ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី អោយ   ដឹងថា  លោក Samir Salem Kamal ត្រូវបានក្រុមមិនស្គាល់អត្តសញ្ញាណ ចាប់ពង្រត់ បន្ទាប់ពីចេញ   ពីធ្វើការ  នៅក្នុងរដ្ឋធានី ប្រទេសល៊ីប៊ី នៃទីក្រុង Tripoli កាលពីថ្ងៃទី ១៥ មករា កន្លងទៅនេះ ។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះអោយដឹងថា ស្ថានភាពរបស់គាត់ នៅពេលបច្ចុប្បន្ននេះមានសភាពល្អ ហើយ ពោល ស្ថានភាពសុខភាព ត្រូវបានគេបញ្ជាក់ថា មានសុខភាពល្អ ។ របាយការណ៍បញ្ជាក់អោយ ដឹងថា អត្តសញ្ញាណជន អ្នកចាប់ពង្រត់ ក៏ដូចជា ចេតនាពួកគេក្នុងការចាប់ពង្រត់ ពុំទាន់បានដឹងជាក់ ច្បាស់នៅឡើយទេ ។

គួរបញ្ជាក់ថា លោក Kamal គឺជាអ្នកតំណាងអោយ ប្រទេស ល៊ីប៊ី បម្រើការ  អស់រយៈពេល ២​ឆ្នាំហើយ ទៅចូលរួមកិច្ចប្រជុំកំពូល អង្គការ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង OPEC ដែល    បានសមាជិក សរុប ១២ ប្រទេស យ៉ាងណាមិញ លោក Kamal ក៏ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃនាយកដ្ឋានផែនការនិងហ្វឹកហ្វើន ក្រសួងធនធានធម្មជាតិប្រេង ប្រទេស ល៊ីប៊ី ។

ផ្ទុយទៅវិញ ប្រទេស ល៊ីប៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានបញ្ហា ប្រឈមជាខ្លាំង ជារដ្ឋមួយ ដែលមានភាពជាប់គាំង និងប៉ះទង្គិច ជាមួយនឹងក្រុមសកម្មប្រយុទ្ធ ចាប់តាំង   ពីមានការផ្តួលរលំ របប ដឹកនាំ លោក Muammar Gaddafi កាលពីឆ្នាំ ២០១១ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Breaking news World news Unt news Hot news Libyan