កីឡាករជំរើសជាតិអ៊ីតាលី Balotelli កំពុងបន្តការដើរលេងសប្បាយជាមួយស្រីស្អាត
មុននឹងវិលត្រលប់ទៅហ្វឹកហាត់ជាមួយក្លឹប Man City។
វិស្សមកាលយឺតមួយខែព្រោះរវល់ជាមួយ Euro 2012, វាដូចជាយូរណាស់សំរាប់ Balotelli។ ដូច្នេះ
ពេលមានឱកាសលំហែកាយហើយ Balotelli បានសំរេចចិត្តលេងសប្បាយឲ្យអស់ដៃ បើទោះជា
រឿងមិត្តស្រីចាស់ Rafaella Fico បាននិយាយថាមានផ្ទៃពោះ 4ខែជាមួយខ្លួន ក៏មិនអាចមកបង្អាក់
ដំណើរកំសាន្តរបស់ Balotelli បានដែរ។
Balotelli កំពុងលំហែកាយនៅ Ibiza - អេស្បាញ
កាលពីសប្តាហ៍មុន កន្លែងដែលខ្សែប្រយុទ្ធរបស់ Man City ជ្រើសរើសដើរកំសាន្តគឺនៅសមុទ្រ
St Tropez ប្រទេសបារាំងជាមួយនឹងស្រីស្អាត និង shisha (បារីអារ៉ាប់)។ រីឯសប្តាហ៍នេះ Balotelli
ធ្វើដំណើរកំសាន្តទៅកោះ Ibiza ប្រទេសអេស្បាញ កន្លែងដែលមានអាកាសធាតុក្តៅ សមុទ្រ
ពណ៌ខៀវ និងស្រីស្អាត ដែលចំណង់ចំណូលចិត្តរបស់Balotelli ។
ដោយ៖ សិលា
ប្រភព៖ 24h