ព័ត៌មានអន្តរជាតិ ៖ បសុបក្សី ច្រើនជាង ២,១៤ លានក្បាល ក្នុងនោះ រួមមានដូចជា មាន់ ទា ក្ងាន ត្រូវ បានសម្លាប់ចោល នៅកោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃការទប់ស្កាត់នូវការផ្ទុះឡើង រោគផ្តាសាយបក្សី អស់រយៈពេលជាង មួយទសវត្សមកនេះ នាំអោយមានការខាតបង់ ក្នុងទ្រង់ទ្រាយធំ នេះបើយោងតាម សម្តីមន្រ្តីអាជ្ញាធរ កសិកម្ម កោះតៃវ៉ាន់ គូសបញ្ជាក់អំឡុងថ្ងៃច័ន្ទ ម្សិលមិញ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា កសិដ្ឋានសរុប ដល់ទៅ ៦៥៥ កសិដ្ឋាន មកពី ១៤ ទីក្រុង លើ ដីកោះតៃវ៉ាន់នោះ ត្រូវបានពិនិត្យ និងបានរកឃើញ វីរុស ផ្តាសាយបក្សី H5 ។ បណ្តា ទីក្រុង ទាំងអស់ នៅលើដីកោះ តម្រូវអោយមានតួនាទីក្នុងការទប់ស្កាត់ ការរីករាលដាល នូវ វីរុស ប្រភេទ ខណៈនឹង ខិតឈានចូលមកដល់នៃកម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន ថ្ងៃ ១៩ កុម្ភៈ ខាង មុខ នេះ ជាទូទៅ មាន ការប្រើប្រាស់នូវចរាចរណ៍ ទិញចូលលក់ចេញ សាច់មាន់ ស៊ុតមាន់ យកទៅប្រើប្រាស់ ច្រើនជាខ្លាំង កំ ឡុងបុណ្យចូលឆ្នាំប្រពៃណីមួយនេះ ។ ជាការឆ្លើយតបទៅនឹង កម្មវិធីទប់ស្កាត់ ការ រី ករាលដាល នូវវី រុសប្រភេទនេះ ការសម្លាប់ បសុសត្វចោល ក៏ដូចជា ការបាញ់ថ្នាំសម្លាប់មេរោគ ត្រូវបានគេធ្វើឡើងនៅ តាមបណ្តាកសិដ្ឋាន ដែលរងផលអវិជ្ជមាន មាននៅបណ្តាក្រុងដូចជា ៖ Changhua , Yunlin, Chiayi, Tainan និង Pingtung ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ