CamNews

១/៣ នៃថ្នាំគ្រុនចាញ់នៅ អាស៊ីអាគ្នេយ៏គឺក្លែងក្លាយ

បារីស ៖ មានថ្នាំគ្រុនចាញ់ច្រើនជាង១ភាគ៣ នៃថ្នាំទាំងអស់បានពិនិត្យដោយអ្នកវិទ្យា
សាស្រ្ត
នៅអាស៊ីអាគ្នេយ៏ បានអោយដឹងថា គឺជាថ្នាំក្លែងក្លាយដែលតួលេខនេះសមាមាត្រ
ទៅនិងការ
វិភាគនៅឯអាហ្រ្វិកថាថ្នាំទាំងអស់គ្មានគុណភាពតាមស្តង់ដា ដោយជាហេតុធ្វើ
អោយវេជ្ជបណ្ឌិត
ធ្វើការដាស់តឿនកាលពីថ្ងៃអង្គារ​​។


ការរកឃើញនេះក៏បានបញ្ជាក់អោយដឹងថា កាលដែលមានថ្នាំក្លែងក្លាយបែបនេះ​ ដែលអាចមកពី
ការផលិតថ្នាំក្លែងក្លាយពីសំណាក់ពួកឧក្រិដ្ឋ ឬក៏មកពីការផលិតនិងការចែកចាញគ្មានគុណភាព
នេះបើយោងតាមសម្តីរបស់ Joel Breman ដែលមកពី Fogarty International Center នៅឯវិទ្យាស្ថាន
សុខភាពជាតិសហរដ្ឋអាមេរិក US National Institutes of Health. (NIH) ។ បើយោងតាមការវាស់ស្ទង់
និងស៊ីបសួររបស់អ្នកស្រាវជ្រាវបានអោយដឹងថា ប្រទេសចំនួន៧ក្នុងចំណោមបណ្តាប្រទេសអា
ស៊ីអាគ្នេយ៏ ៣៦ភាគរយនៃថ្នាំគឺក្លែងក្លាយ។ ថ្នាំដែលក្លែងក្លាយក៏ដូចជាគ្មានគុណភាពគឺជាបញ្ហា
ចំបងដែលបណ្តាលអោយមានជំងឺ និងបានសំលាប់មនុស្ស ៦៥៥,០០០នាក់នៅក្នុងឆ្នាំ២០១០
នេះបើយោងតាមរបាយការណ៏របស់អង្គការសុខភាពពិភពលោក (WHO) ។



នេះគឺជាការព្រួយបារម្ភដ៏សំខាន់មួយ ដោយត្រូវតែរកវិធីសាស្រ្តណាមួយក្នុងការព្យាបាលជំងឺ
គ្រុនចាញ់ប្រកបដោយប្រសិទ្ធភាព។ បើតាមការសិក្សាស្រាវជ្រាវបានអោយដឹងថា វាមានបញ្ហា
ប្រឈមជាច្រើនក្នុងការតាមដាននិងត្រួតពិនិត្យមើលអំពីថ្នាំដែលគ្មានគុណភាពនិងក្លែងក្លាយ។
ថ្នាំគ្រុនចាញ់ដែលគ្មានគុណភាពក្នុងការព្យាបាលនិងគ្មានប្រសិទ្ធភាពដល់អ្នកជំងី ត្រូវបានគេ
ផលិតឡើងនាប៉ុន្មានទសវត្សន៏ចុងក្រោយនេះ ទាំងនេះជាសម្តីរបស់ Breman ។ កាលពីខៃមុន
បើតាមរបាយការណ៏របស់វិទ្យាស្ថានសុខភាព នៅឯសកលវិទ្យាល័យ Washington ( The
University of Washington ) បានអោយដឹងថា ថ្នាំគ្រុនចាញ់ដែលគ្មានគុណភាព ត្រូវបានមកដល់
ប្រទេសកម្ពុជា ជាលើកដំបូងក្នុងឆ្នាំ ២០០៦ ដែលក្រោយមកបានទៅដល់ព្រំប្រទល់ប្រទេសថៃ
និងប្រទេសមីយ៉ាន់ម៉ា ៕

ដោយ ៖ មង្គល
ប្រភព ៖ AFP


Tags: international news strange news