CamNews

សុខភាព 

ឆាប់​អស់​កម្លាំង ញ័រដៃជើង តប់ប្រមល់ ឆាប់ភ័យរន្ធត់ ជា​រោគ​សញ្ញា នៃ​បញ្ហា​ ខ្វះកាល់ស៊្យូម

អ្នកដែលមានក្រចកដៃងាយបាក់ មានបញ្ហារមួលក្រពើញឹកញាប់ សក់ស្ងួត ជាដើម គឺគួរតែប្រុង​ប្រយ័ត្នចំពោះជម្ងឺខ្វះជាតិកាល់ស៊្យូមក្នុងរាងកាយ។

នៅពេលខ្វះកាល់ស៊្យូម អ្នកជម្ងឺនឹងប្រឈមនឹងបញ្ហាសុខភាពជាច្រើន ដូចជាស្មារតីចុះខ្សោយ
ឆាប់ហត់ អស់កម្លាំងជាប្រចាំ ពិបាកគេង បញ្ហាបេះដូង ញ័រដៃជើង តប់ប្រមល់ ឆាប់ភ័យរន្ធត់ ឬ
ខ្សោយ​ប្រាជ្ញា។ល។

១. រមួលក្រពើ

នេះគឺជារោគសញ្ញាដំបូងមួយ របស់ជម្ងឺខ្វះកាល់ស៊្យូម។ អាការៈឈឺសាច់ដុំ ពិសេសគឺសាច់ដុំ
ត្រង់គល់ភ្លៅ សាច់ដុំដៃ ក្លៀក និងឈឺសាច់ដុំនៅពេលដើរ ទាំងនេះ អាចជាសញ្ញារបស់ជម្ងឺខ្វះ
កាល់ស៊្យូម។

២. បាត់បង់ដំណេក


នេះក៏ជាសញ្ញាមួយបង្ហាញថា រាងកាយកំពុងតែខ្វះកាល់ស៊្យូម។ ក្នុងករណីជាច្រើន អ្នកដែលខ្វះ
កាលស៊្យូម គឺតែងតែគេងមិនបានលក់ស្រួល ឬលក់ដែរ ប៉ុន្ដែលក់ភ្ញាក់ៗ ហើយនៅពេលក្រោកពី
គេង ក៏នៅតែអស់កម្លាំង ហត់នឿយ។

៣. ក្រចកងាយនឹងបាក់

ក្រចកដៃ ក្រចកដៃ និងក្រចកជើង ក៏ទាមទារឱ្យមានការផ្គត់ផ្គង់កាល់ស៊្យូមគ្រប់គ្រាន់ មិនដូច្នេះ
ទេ វានឹងមានសភាពស្ដើង ស្រួយ ងាយនឹងបាក់។

៤. ក្រពេញជំទង់

នារីដែលមានអាយុត្រូវពេញជំទង់ ប៉ុន្ដែ វាត្រូវបានពន្យាពេលយូរជាងនេះ បញ្ហានេះបញ្ជាក់ថា
កំពុងតែខ្វះកាល់ស៊្យូម។ ជាងនេះ បញ្ហារមួលក្រពើ រៀងរាលពេលមុនការមករដូវ គឺបង្ហាញថា
កំពុងប្រឈមនឹងបញ្ហាខ្វះជាតិកាលស៊្យូម។

៥. កម្រិតនៃជាតិកាល់ស៊្យូមក្នុងឆ្អឹងទាប


ប្រការនេះ អាចនឹងនាំឱ្យកើតបញ្ហាឆ្អឹងងាយបាក់ និងឈឺចាប់សាច់ដុំ។ ប្រសិនការខ្វះកាលស៊្យូម
នៅលើក្មេងៗ វានឹងបណ្ដាលឱ្យមានជម្ងឺក្រិន។

៦. ដង្កូវស៊ីធ្មេញ ធ្មេញក្រដុះ

កាល់ស៊្យូមក៏ជាផ្នែកមួយដ៏សំខាន់របស់ឆ្អឹង ដូច្នេះ ការខ្វះកាលស៊្យូមក្នុងរាងកាយ ក៏មានផល
អាក្រក់ដល់ធ្មេញ ដោយវាធ្វើឱ្យមានបញ្ហាដង្កូវស៊ីធ្មេញ ពុកធ្មេញ។ ចំណែកកុមារដែលខ្វះជាតិ
កាល់ស៊្យូម ពួកគេតែងតែក្រដុះធ្មេញ បើធៀបនឹងកុមារដែលមានអាយុស្របាលគ្នា។

៧. បញ្ហាខ្វះ និងពុកឆ្អឹង

បញ្ហាពុកឆ្អឹង គឺជាសញ្ញាមួយបញ្ជាក់ថា អ្នកជម្ងឺកំពុងខ្វះជាតិកាល់ស៊្យូម។ ការពុកឆ្អឹង ឬបាត់បង់​ឆ្អឹងតែងកើតមានចំពោះស្រ្ដីដែលឈានដល់វ័យលែងមានរដូវ ដោយសារថា មានកម្រិត estrogen
ទាប ធ្វើឱ្យការស្រូបយកកាលស៊្យូម មិនបានច្រើន។ ការខ្វះឆ្អឹង គឺជាដំណាក់កាលដំបូងរបស់ជម្ងឺ
ពុកឆ្អឹង។

៨. សម្ពាធឈាមខ្ពស់

សម្ពាធឈាមខ្ពស់ ក៏ត្រូវគេចាត់ទុកថា ជាសញ្ញានៃការខ្វះកាល់ស៊្យូម ព្រោះថា បណ្ដាឃ្លាំងផ្ទុក
កាលស៊្យូមក្នុងរាងកាយ គឺចាំបាច់សម្រាប់សកម្មភាពរបស់ប្រព័ន្ធបេះដូង ដើម្បីឱ្យវាធ្វើការបាន
ល្អ។ ដូច្នេះ ការតាមដានមុខងារបេះដូង ក៏ដូចជាកម្រិតរបស់កាលស៊្យូម គឺជាប្រការដ៏សំខាន់
បំផុត។

៩. បញ្ហាពោះវៀនធំ


បញ្ហាដុះសាច់ក្នុងពោះវៀនធំ ក៏អាចបណ្ដាលមកពីរាងកាយ មិនមានជាតិកាល់ស៊្យូមគ្រប់គ្រាន់។ ចូរទទួលទានអាហារដែលសម្បូរដោយកាលស៊្យូម ដើម្បីការពារជម្ងឺដុះសាច់ក្នុងពោះវៀន និងជម្ងឹ
មហារីកពោះវៀន។

១០. បញ្ហាទាក់ទិននឹងសរសៃប្រសាទ

កាល់ស៊្យូម រួមជាមួយម៉ាញេស៊្យូម និងវីតាមីន D គឺមានប្រសិទ្ធភាពកាត់បន្ថយបញ្ហាកន្ត្រាក់សាច់
ដុំ និងតឹងសាច់ដុំ ដែលវាកើតឡើង នៅពេលកម្រិតកាលស៊្យូមក្នុងរាងកាយត្រូវខ្វះ ឬលើស។

អាហារដែលសម្បូរជាតិកាលស៊្យូម

នៅក្នុងបន្លែផ្លែឈើភាគច្រើន គឺសម្បូរដោយជាតិកាល់ស៊្យូម ចូរទទួលទាននូវរបបអាហារដែល
មានបន្លែជារៀងរាល់ថ្ងៃ។ ចំណែកអាហារ ដូចជាសាច់គ្រំ ងាវ ខ្យង ខ្ចៅ ក្ដាមជាងដើម ក៏មានផ្ទុក
កាល់ស៊្យូមយ៉ាងច្រើនផងដែរ។

មូលហេតុ​នៃ​ឱ្យ​រាង​កាយ​ខ្វះ​កាល់​ស៊្យូម

មូលហេតុដែលនាំឱ្យកើតបញ្ហាខ្វះកាល់ស៊្យូម គឺមានច្រើន ដូចជា មិនមានទម្លាប់ហូបទឹកដោះ
គោរាល់ថ្ងៃ ការហូបបន្លែផ្លែឈើដែលមានជាតិគីមី ឬដោយសារការចំអិន ធ្វើឱ្យបាត់បង់កាល់
ស៊្យូមពីអាហារ ការមិនមានទម្លាប់ហាត់ប្រាណ ការជក់បារី ផឹកស្រា និងកាហ្វេច្រើន រួមនិងកា
ហូបតែភេសជ្ជៈកំប៉ុង (ក្នុងភេសជ្ជៈកំប៉ុង មានផ្ទុក phosphorus កម្រិតខ្ពស់ ដែលជាកត្តាមួយ
រារាំងដល់ការស្រូបយកជាតិកាល់ស៊្យូម)។ល។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ livestrong/giaoduc


Tags: Lack of Calcium calcium ខ្វះកាល់ស៊្យូម កាល់ស៊្យូម ជម្ងឺ រោគសញ្ញា