ក្រុម Manchester United លើកពានរង្វាន់ English Premier League យប់មិញយ៉ាងស្រួល
នៅ Old Trafford ទឹកដីរបស់ខ្លួន ដោយថ្វីជើងស៊ុតរបស់ Persie យ៉ាងអស្ចារ្យ ។
Manchester United យកឈ្នះ Aston Villa យ៉ាងដាច់ក្នុងលទ្ធផល ៣-០ ដោយគ្រាប់បាល់
ទាំង ៣ ស៊ុតដោយកីឡាករដ៏ឆ្នើមរបស់ Manutd គឺ Robin Van Persie នៅនាទី ទី ២, ១៣
និង ទី ៣៣ ក្នុងតង់ទី ១ ទាំងអស់តែម្តង ។ ដូចនេះក្រុម Manchester United បានទទួល
ពិន្ទុបន្ថែម ៣ ទៀតកាន់តែដាច់ពី Man City កាន់តែឆ្ងាយទោះបីជា Man City ឈ្នះការប្រកួត
ដែលនៅសល់ទាំងអស់ក៏ដោយ ទើបក្រុម Manchester United លើពាន Premier League
នៅយប់មិញនេះតែម្តង ៕
ដោយ ៖ កុសល
ប្រភព ៖ k14