ព្រោះតែមានការមិនទុកចិត្ត ខ្លាចមិត្តស្រីដែលមានអាយុតិចជាងខ្លួនដល់ទៅជាង ១០ឆ្នាំ ក្បាត់ចិត្ត បុរសម្នាក់នៅ Mexico បានប្រើប្រាស់សោ ដើម្បីកិបជាប់នឹងខោខៅប៊ោយរបស់នាង ក្នុងរយៈពេលជាច្រើនឆ្នាំ។
នារីរងគ្រោះ ត្រូវសង្សារអាយុ ៤០ឆ្នាំ កិបសោ ដើម្បីរក្សាការស្មោះត្រង់នឹងស្នេហា
ថ្មីៗ នារីម្នាក់អាយុ ២៥ឆ្នាំ (សុំមិនបញ្ចេញឈ្មោះ) បានរត់រកជំនួយពីក្រុមនគរបាល ក្រុង Veracruz រដ្ឋ Veracruz ក្នុងស្ថានភាពឈឺចុកចាប់រាងកាយ និងមិនបានចូលបន្ទប់ទឹកជាច្រើនម៉ោង ដោយសារជាប់សោចង្កេះខោ។
យោងតាមសំដីរបស់នារីរងគ្រោះដែលបាននិយាយប្រាប់នគរបាល ឱ្យដឹងថា មិត្តប្រុសរបស់នាង បានចាប់ឱ្យនាងប្រើសោ កិបចង្កេះខោ នៅរាល់ពេលមិនមានគាត់នៅក្បែរ។ បើទោះមានការមិនពេញចិត្ត និងមិនអាចចូលបន្ទប់ទឹក ប៉ុន្ដែនាងក៏មិនហ៊ានកាត់ខ្សែសោនេះ។
ថ្វីបើអាចកាត់ខ្សែសោនេះបាន ប៉ុន្ដែនារីរងគ្រោះមិនហ៊ាន
ប្រភពព័ត៌មានឱ្យដឹងថា បុរសដែលមានចិត្តហួងហែលជ្រុលនេះ បច្ចុប្បន្នមានអាយុ ៤០ឆ្នាំ ខណៈដែលនារីជាសង្សារ អាយុ ២៥ឆ្នាំ។ បុរសនេះយល់ថា ការកិបសោនឹងខោគឺជាវិធីមួយ ជួយឱ្យនារីមិត្តស្រីរបស់ខ្លួន មានភាពស្មោះត្រង់។
ទំព័រ CNN បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន នគរបាលបានធ្វើការចាប់ខ្លួនបុរសម្នាក់នោះភ្លាម។ នៅការិយាល័យនគរបាល បុរសវ័យកណ្ដាលនោះ បានសារភាពគ្រប់យ៉ាង និងបានប្រគល់សោមកឱ្យនគរបាល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅត្រង់ថា នារីរងគ្រោះមិនបានទាមទារជម្ងឺចិត្ត ឬការស្នើឱ្យដាក់ទោសនោះទេ ដូច្នេះ បន្ទាប់ពីត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោង បុរសនោះក៏ត្រូវនគរបាលដោះលែង ប៉ុន្ដែបុរសនោះត្រូវនគរបាលឱ្យចុះកិច្ចសន្យា ថា នឹងមិនមានលើកទីពីរ។
លោកស្រី Araceli Gonzalez ប្រធានសមាគមន៍ស្ដ្រីក្នុងរដ្ឋ Veracruz ថ្លែងថា នេះគ្រាន់តែជាករណីមួយក្នុងចំណោមរាប់ពាន់ករណី ដែលស្ដ្រីត្រូវរងការធ្វើបាបប្រហាក់ប្រហែលនេះ នៅក្នុងរដ្ឋ Veracruz ។ នាងគឺជានារីរងគ្រោះម្នាក់ ដែលត្រូវបង្ខំឱ្យកិបសោ អស់រយៈពេល ១២ឆ្នាំ ដោយមិនមានអ្នកណាបានដឹង រហូតដល់នាងដាច់ចិត្តសុំអន្ដរាគមន៍ពីសមត្ថកិច្ច។
បុរសកំពូលអ្នកហួងហែង ត្រូវនគរបាលចាប់ខ្លួន
បច្ចុប្បន្ន អត្ដសញ្ញាណរបស់អ្នកទាំងពីរខាងលើ មិនត្រូវបានបង្ហើបឱ្យដឹងនោះទេ ដើម្បីធានាសុវត្ថិភាពសម្រាប់ពួកគេ។
ព័ត៌មានចម្លែកសំខាន់ៗ ដែលគួរចាប់អារម្មណ៍
ជំនឿចម្លែក! នារីអស់ព្រហ្មចារី ទើបបុរស ហ៊ានយកធ្វើប្រពន្ធ
ក្រមុំត្រូវបញ្ជាក់ភាពបរិសុទ្ធ ដោយដោះអាវ ចំណែកបុរស ត្រូវនោមឱ្យបានខ្ពស់
អាជ្ញាធរស្វ៊ីស សង់ “ប្រអប់សិច” តាមដងផ្លូវ សម្រាប់ស្ដ្រីរកស៊ីផ្លូវភេទ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN