CamNews

យល់ដឹង 

"ចាក់ទឹកក្រៅពាង" មានផលប៉ះពាល់អ្វីខ្លះ?

គូស្វាមីភរិយាភាគច្រើនយល់ថា ដើម្បីការពារកុំឱ្យមានផ្ទៃពោះ នៅពេលរួមភេទពួកគេ
តែង "ចាក់ទឹកក្រៅពាង" ជានិច្ច។ តាមពិត ប្រសិទ្ធិភាពរបស់វាគឺមានមែន ប៉ុន្ដែការធ្វើ
បែបនេះជាញឹកញាប់ អាចនឹងកើតជាបញ្ហាមួយចំនួនដែលយើងនឹកស្មានមិនដល់។




ទំនាក់ទំនងប្រពន្ធប្ដីមិនបានល្អដូចមុន
ការសមប្រកបផ្នែកផ្លូវភេទគឺជាប្រការសំខាន់ជួយឱ្យគូស្វាមីនិងភរិយាមានមនោសញ្ចេត
នាល្អប្រសើរជាងមុន​ ។ ប៉ុន្ដែនៅពេលបញ្ចេញទឹកកាមចោលខាងក្រៅជាញឹកញាប់ វានឹង
បណ្ដាលឱ្យប្ដីប្រពន្ធមិនចុះសម្រុងនឹងគ្នា។ក្រៅពីនេះ បើអ្នកទាំងពីរប្រើវិធីនេះដើម្បីការពារ
មិនឱ្យមានផ្ទៃពោះ ប៉ុន្ដែនៅតែមាននោះវានឹងធ្វើឱ្យកើតការសង្ស័យពីសំណាក់ស្វាមី ដូច្នេះ
វាបណ្ដាលឱ្យពួកគេមានទំនាស់។លើសពីនេះទៅទៀត ការប្រើប្រាស់វិធីនេះក៏អាចធ្វើឱ្យ
ស្រ្តីជាប្រពន្ធមិនទទួលបានភាពស្រើបស្រាលកំពូលនិងបង្កអារម្មណ៍តានតឹងដល់នាងផង
ដែរ។អារម្មណ៍ភ័យខ្លាចចំពោះការរួមភេទក៏ធ្វើឱ្យមនោសញ្ចេតនាពួកគេត្រូវរងផលប៉ះពាល់។


ភាគីខាងស្រីងាយនឹងកើតអារម្មណ៍សោះអង្គើយ
ពេលរួមដំណេក ខណៈបុរសបានឡើងដល់ឋានសួគ៌ ប៉ុន្ដែភាគីខាងស្រីនៅតែមិនទាន់ទៅ
ដល់គោលដៅ ប្រសឹនបើភ្លាមៗនោះ បុរសជាប្ដីបានឈប់ស្ងៀមហើយបញ្ចេញទឹកកាមចោល
នៅខាងក្រៅ វានឹងនាំឱ្យដៃគូរបស់គេខកចិត្ត ហើយនៅពេលបញ្ហានេះកើតឡើងជាញឹកញាប់
យូរៗទៅ នាងនឹងកើតមានអារម្មណ៍សោះអង្គើយដោយសារការមិនសប្បាយចិត្ត។

អាចកើតជំងឺចេញទឹកកាមដោយឯកឯង
ខណៈពេលកំពុងរួមភេទ បុរសតែងស្ថិតក្នុងស្ថានភាពស្រើបស្រាលកំពូល។នៅមុនពេល
ចេញទឹកកាម ប្រដាប់ភេទរបស់គេឡើងរឹងបំផុត ប្រសឹនអ្នកប្រញាប់ប្រញាល់ ទម្លាក់អាវុធ
នោះវានឹងបង្កការលំបាកដល់សរសៃប្រសាទកណ្កាល ហើយធ្វើឱ្យច្របូកច្របល់ដល់ប្រ
ព័ន្ធបញ្ចេញទឹកកាម។ប្រសឹនស្ថានភាពនេះកើតមានជាហូរហែរក្នុងរយៈពេលយូរ វានឹងនាំ
ទៅរកការកើតជំងឺចេញទឹកកាមដោយឯកឯង។

ងាយទ្រុតទ្រោមផ្នែកសរសៃប្រសាទ
ក្នុងរយៈពេលរួមរ័ក ​ អារម្មណ៍ត្រេកត្រអាលរបស់បុរសគឺសុទ្ធតែត្រូវបានបញ្ជាដោយស្រោម
ខួរក្បាល។នៅពេលឡើងដល់ចំនុចកំពូលបំផុត សរសៃប្រសាទនឹងស្ថិតក្នុងភាពតានតឹង
រីឯចង្វាក់បេះដូងលោតញាប់ សម្ពាធឈាមឡើងខ្ពស់។ក្នុងស្ថានភាពបែបនេះ ប្រសឹនត្រូវ
បានបង្អាក់ភ្លាមៗដោយកត្ដាណាមួយនោះ​ វានឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទ យូរៗ
ទៅនឹងធ្វើឱ្យសរសៃប្រសាទដែលមានមុខងារបញ្ជាទៅលើផ្នែកផ្លូវភេទត្រូវចុះខ្សោយនិងនាំ
ទៅរកការកើតជម្ងឺឆាប់ចេញទឹកកាមឬប្រដាប់ភេទលែងដំណើរ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ sh

Tags: girlreleasesexhealthfamilyboysemenvaginaproblemsoutside the vagina