កីឡាករខ្សែប្រយុទ្ធរបស់អង់គ្លេស Wayne Rooney កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះត្រូវ
បានគណៈកម្មការ UEFA ប្រកាសមិនអោយចូលរួមប្រកួតចំនួន៣ជើងរបស់អង់គ្លេសបន្ទាប់
ពីកីឡាកររូបនេះបានទទួលកាតក្រហមកាលពីការប្រកួតជាមួយនឹង Montenegro។
ខ្សែប្រយុទ្ធរូបនេះត្រូវបានអាជ្ញាកណ្តាលធ្វើការពិន័យបណ្តេញចេញពីការប្រកួតនៅក្នុងនាទី
ទី៧៤បន្ទាប់ពីរូបលោកបានបង្កើតកំហុសទៅលើកីឡាករ Miodrag Dzudovic។
អង់គ្លេសរំពឹងថា Rooney នឹងត្រូវពិន័យមិនអោយចូលរួមប្រកួតតែមួយប្រកួតប៉ុណ្ណោះបន្ទាប់
ពីអាជ្ញាកណ្តាលបានពិន័យតែចុងក្រោយ UEFA បានប្រកាសមិនអោយ Rooney ចូលរួម
ប្រកួតរហូតដល់បីប្រកួតដែលធ្វើអោយអង់គ្លេសមានការពិបាកយ៉ាងខ្លាំង៕
ដោយ វឌ្ឍនា