ការប្រកួតបាល់ទាត់ពានរង្វាន់ EURO 2012 កាន់តែខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ
ហើយ។ទស្សនិកជនជាច្រើនដែលស្នេហាវិស័យបាល់ទាត់កំពុងរង់ចាំយ៉ាងអន្ទះសា ចាំ
មើលការបញេ្ចញសមត្ថភាពរកគ្រាប់បាល់របស់បណ្តាកីឡាករលំដាប់កំពូលៗនៅEURO
2012នេះដូចជា៖ Llorente, Klose, Natale, Torres រឺ Huntelaar។
Fernando Llorente (អេស្បាញ)
អវត្តមានរបស់ David Villa ព្រោះមានរបួស នឹងធ្វើឲ្យកីឡាករកំពុងលេងឲ្យក្លឹបBilbao កាន់តែដើរ
តួនាទីសំខាន់នៅទីតាំងខ្សែប្រយុទ្ធរបស់ក្រុមជំរើសជាតិអេស្បាញ។ នៅក្នុងរដូវកាលទើបកន្លង
ផុតទៅនេះ កីឡាករវ័យ27ឆ្នាំរូបនេះបានរកគ្រាប់បាល់បាន29គ្រាប់ឲ្យ Bilbao។
Miroslav Klose (អាឡឺម៉ង់)
ចូលរួមប្រកួតនៅ EURO 2012 ពេលមានអាយុ33ឆ្នាំទៅហើយនោះ នេះគឺជាការប្រកួតធំចុង
ក្រោយរបស់អតីតកីឡាករBayern។ ពេលប្តូរទៅលេងនៅ Lazio នៅក្នុងរដូវកាលទើបកន្លងផុត
ទៅនេះ កីឡាករកើតឆ្នាំ1978 បានស៊ុតបាល់បញ្ចូលទីបាន13គ្រាប់។ កត្តានេះ បញ្ជាក់ឲ្យឃើញ
ថាMiroslav Kloseនៅដើរតួនាទីសំខាន់ក្នុងក្រុមជំរើសជាតិអាឡឺម៉ង់។
Antonio Di Natale (អ៊ីតាលី)
នៅក្នុងរដូវកាលទើបកន្លងផុតទៅ កីឡាករវ័យ33ឆ្នាំ ស៊ុតបាល់បញ្ចូលទីបាន30គ្រាប់ឲ្យក្លឹប
Udinese។ តាមរយះការនៅលេងបានយ៉ាងល្អនេះ Antonio Di Nataleនៅតែរក្សាបានតំណែង
ជាកីឡាករជំរើសទីមួយក្នុងក្រុមជំរើសជាតិអ៊ីតាលី។
Fernando Torres (អេស្បាញ)
បើទោះជាមិនសូវជារកគ្រាប់បាល់បានច្រើន ចាប់តាំងពីប្តូរទៅលេងឲ្យក្លឹបChelseaមក ក៏កីឡាករ
វ័យ28ឆ្នាំរូបនេះ នៅតែមានការជឿជាក់ពីសំណាក់គ្រូបង្វឹករបស់ក្រុមជំរើសជាតិអេស្បាញ ដោយ
បានជ្រើសរើសTorres ចូលរួមប្រកួតនៅEURO 2012ដដែល។
Klaas Jan Huntelaar (ហូឡង់)
ទទួលបានតំណែងជាស្តេចទំលាយសំណាញ់នៅBundesliga រដូវកាល2011/12 ជាមួយការស៊ុត
បាល់បញ្ចូលទីបាន29គ្រាប់ឲ្យក្លឹបSchalke, Jan Huntelaar បានក្លាយទៅជាកីឡាករមួយដែល
សំខាន់មិនអាចខ្វះបាននៅទីតាំងខ្សែប្រយុទ្ធ ក្នុងក្រុមជំរើសជាតិហូឡង់នៅEURO 2012នេះ៕
ដោយ៖ និស្ស័យ
ប្រភព៖ zing