ប្រភពព័ត៌មានចេញពីអ្នកស្និទនឹងក្លឹប Paris St Germain (PSG) បានប្រាប់ស្ថានីយ៍ទូរទស្សន៍
បារាំងថា កីឡាករខ្សែប្រយុទ្ធរបស់ បិសាចក្រហម Wayne Rooney នឹងបង្ហាញខ្លួនក្នុងទឹកដីប្រ
ទេសបារំាង នារដូវកាលក្រោយ បន្ទាប់រដូវកាលជួញដូរកីឡាករ ចាប់ផ្តើមបើក។
លោក Michel Moulin ដែលជាអ្នកស្និទ្ធនឹងក្លឹប PSG បានប្រាប់ដល់ស្ថានីយ៍ទូរទស្សន៍បារាំងថា
សប្តាហ៍នេះ ការទិញដូរនឹងបើកឡើងហើយ ជាមួយនឹងកៅអីរបស់កីឡាករ Rooney ជាមួយនឹង
ដំណើរឆ្លងប្រទេស។ លោក Michel Moulin បានបន្តទៀតថា Wayne Rooney នឹងចូលរួមលេង
ឲ្យPSG ដោយអ្នកទាំងអស់គ្នានឹង បានឃើញនៅរដូវកាលបន្ទាប់ ជាមួយនឹងទម្រង់លេងរបស់
កីឡាកររូបនេះ លើទឹកដីបារាំង។
ប៉ុន្តែលោកបញ្ជាក់ទៀតថា ចំពោះលោក Ferguson បាននិយាយថា Rooney គួរតែស្នាក់នៅជាមួយ
នឹងក្លឹប បិសាចក្រហម សម្រាប់ពានរង្វាន់ ២០១៣ និង២០១៤ ដើម្បីជាជំហរសម្រាប់អ្នកក្រោយ។
សួរអំពីទំនាក់ទំនងជាមួយនឹង PSG លោកFerguson បានឆ្លើយតបវិញថា "ខ្ញុំមិនទាន់បានគិតអ្វីទាំង
អស់"។
រឿងការទិញដូរនេះដែរ វាបានកើតឡើង តាំងពីកីឡាកររូបនេះ មិនបានបង្ហាញទម្រង់លេង នៅក្នុង
ជើងទី ២ Champions League ដែលជួបជាមួយនឹង Real Madrid នៅ Old Traford ។ កីឡាករ
Rooney ក្លាយជាកីឡាករបម្រុងដំបូងរបស់លោក Ferguson នៅពេលដែល បិសាចក្រហមចាញ់
ក្លឹប West Ham 2-1 កាលពីយប់ថ្ងៃពុធ តែសំណាងល្អដែល Van Persie អាចស្វែងរកគ្រាប់បាល់
តាមទាន់ស្មើ ក្នុងលទ្ធផល 2-2។
អ្នកគ្រប់គ្រងសញ្ជាតិស្កុតឡេន រូបនេះបានបន្តថា «ខ្ញុំមិនអាចប្រាប់អំពីអ្វីទាំង អស់ដល់អ្នកនោះទេ
ប៉ុន្តែយប់ដែលបង្ហាញ ទម្រង់លេងរបស់ Rooney ដូចជាធម្មតា មើលទៅអន់ជាង Shinji Kagawa ។
ក្នុងការប្រកួតជាច្រើនណាស់ ដែលកីឡាកររូបនេះលេងបាន ល្អជាងកីឡាករផ្សេងទៀត ប៉ុន្តែយប់
នោះពិតជាអន់ជាង Shinji Kagawa មែន»៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល