CamNews

Taxi អាវកាសនឹងហោះហើរសាកល្បងនៅឆ្នាំក្រោយ

Taxi អាវកាស ដែលមានកៅអីចំនួន៧ដឹកអ្នកអាវកាសឡើងទៅកាន់ស្ថានីអាវកាស
អន្ដរជាតិ(ISS) នឹងធ្វើការហោះហើរសាកល្បងនារដូវក្ដៅឆ្នាំ២០១២។


យាន្ដអាវកាស Dream Chaser ដែលជា taxi អាវកាសមាន៧កៅអីរបស់ក្រុមហ៊ុន Sierra
Nevada បានត្រូវជ្រើសរើសដើម្បីធ្វើការហោះហើរសាកល្បងជាលើកទីមួយនារដូវក្ដៅឆ្នាំ
២០១២ខាងមុខ។ Dream Chaser គឺជាយានមួយក្នុងចំណោម taxi អាវកាសចំនួន៤គ្រឿង
ដែលកំពុងត្រូវបានអភិវឍ្ឍដោយក្រុមហ៊ុនឯកជន ដោយមានជំនួយហិរញ្ញវត្ថុមួយផ្នែកធំ
ពីរដ្ឋាភិបាលអាមេរិក។

ក្នុងការសាកល្បងនៅឆ្នាំក្រោយ Dream Chaser នឹងត្រូវបានដឹកទៅកាន់អាវកាសដោយ
យន្ដហោះដឹកជញ្ជូន WhiteKnightTwo ។យន្ដហោះនេះធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីដឹក
យានអាវកាសពាណិជ្ជកម្ម SpaceShipTwo របស់ក្រុមហ៊ុន Virgin Galactic ឡើងទៅកាន់
អាវកាសក្នុងដំណើរហោះហើរសាកល្បងកាលពីឆ្នាំ២០១០។

លោក Ed Mango ប្រធានគ្រប់គ្រងនៃកម្មវិធីយានអាវកាសពាណិជ្ជកម្មរបស់អង្គការអាវ
កាស NASA បានបង្ហើបឱ្យដឹងតាមរយៈសារព័ត៌មាន Reuters ថា ការហោះហើរសាក
ល្បងជាលើកដំបូងរបស់ Dream Chaser នឹងត្រូវបានធ្វើឡើងនៅទីតាំងទ័ពអាកាស
Edwards នៅតំបន់សមុទ្រខ្សាច់ Mojave រដ្ឋ California ឬក្នុងតំបន់បាញ់កាំជ្រួច White
Sands នៃរដ្ឋ New Mexico ។

គួររំលិកថា យានអាវកាស Dream Chaser នៃក្រុមហ៊ុន Sierra ទទួលបានប្រាក់វិនិយោគ
ពី NASA ចំនួន ១០៥,៦លានដុល្លារ។ក្រៅពីគម្រោងនេះ NASA ក៏កំពុងសហការជាមួយ
កុ្រមហ៊ុន Boeing, Space Exploration Technologies និង Blue Origin ដើម្បីអភិវឍ្ឍយាន
អាវកាសជំនាន់ថ្មី ។

អង្គការ NASA សង្ឃឹមថា ការដឹកជញ្ជូនក្រុមអាវកាសចររបស់អាមេរិក នឹងត្រូវប្រគល់ទៅ
ឱ្យក្រុមហ៊ុនពាណិជ្ជកម្មមួយឬពីរនៅមុនដំណាច់ឆ្នាំ ២០១៦ ។ បច្ចុប្បន្ន NASA កំពុងអា
ស្រ័យលើ រូស្ស៊ី ក្នុងការដឹកក្រុមអ្នកអាវកាសឡើងទៅកាន់ស្ថានីអាវកាស ISS បន្ទាប់ពី
កម្មវិធីយានអាវកាស shuttle បានបញ្ចប់កាលពីរដូវក្ដៅឆ្នាំនេះ។

ជាមួយនឹងការជួយដល់ក្រុមហ៊ុនឯកជនដើម្បីអភិវឍ្ឍ taxi អាវកាសពាណិជ្ជកម្ម អង្គការ
NASA កំពុងអភិវឍ្ឍប្រព័ន្ធកាំជ្រួចនាំយានអាវកាសនិងយានអាវកាសជំនាន់ថ្មីដើម្បីបម្រើ
ដល់ដំណើរទៅកាន់ទីតាំងផ្សេងៗដូចជា ព្រះច័ន្ទ ផ្កាយព្រះអង្គារ ផ្កាយព្រះគ្រោះ រួមនឹង
ទីតាំងដែលនៅខាងលើរង្វង់គោចររបស់ ISS ។ តាមគម្រោង ប្រព័ន្ធកាំជ្រួចនាំយានអាវ
កាសជំនាន់ថ្មីរបស់ NASA នឹងត្រូវបានធ្វើរួចរាល់នាឆ្នាំ២០១៧ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ daviddarling

Tags: nasataxi universeflytestingnext yeardream chasersierra nevadawhiteknighttwospaceshiptwoed mango