នៅក្នុងពេលរួមភេទ ស្វាមីនិងភរិយាតែងតែចង់សំដែងកាយវិការប្លែកៗដែលអាច
ធ្វើឱ្យអារម្មណ៍មានភាពស្រើបស្រាលកំពូល ហើយការផឹកទឹកដោះប្រពន្ធក្នុងពេល
នោះក៏ជាកាយវិការប្លែកមួយ។
ការផឹកទឹកដោះរបស់ប្រពន្ធខ្លួនឯងមិនត្រឹមតែពុំមានបញ្ហាដល់សុខភាពនោះទេតែវាថែម
ទាំងធ្វើឱ្យជីវភាពផ្លូវភេទរបស់គូស្វាមីនិងភរិយាមានភាពកាន់តែអស្ចារ្យជាងមុនទៅទៀត។ ក្រោយពីរយៈពេលដ៏វែងនៃការមានផ្ទៃពោះនិងថែទាំកូនរបស់ខ្លួន ចំណង់ផ្លូវភេទរបស់គូ
ស្វាមីភរិយាភាគច្រើនត្រូវបានធ្លាក់ចុះដូច្នេះប្រសឹនមានវិធីថ្មីឬកាយវិការប្លែកៗដើម្បីកំដៅ
ចំណង់ផ្លូវភេទឡើងវិញនោះវាក៏ជាការល្អប្រសើរ។ជាងនេះទៅទៀត ទឹកដោះម្ដាយ តែង
មានសុវត្ថិភាពជានិច្ច ហើយវាក៏សម្បូរជាតិបំប៉ននិងមានប្រយោជន៍ដល់សុខភាព។
ប្រសឹនបើទឹកដោះម្ដាយមានប្រយោជន៍ច្រើនចំពោះទារកទើបកើតដែលកំពុងមានប្រព័ន្ធ
ការពាររាងកាយខ្សោយបែបនេះ ដូច្នេះ ប្រាកដណាស់ថា វាក៏នឹងមានប្រយោជន៍សម្រាប់
បុរសដែលពេញវ័យដែលមានកម្លាំងខ្លាំងក្លាផងដែរ។
បើទោះជាយ៉ាងនេះក្ដី មានប្រការមួយចំនួនដែលអ្នកត្រូវតែកំណត់និងពិនិត្យឱ្យបានត្រឹម
ត្រូវមុននឹងធ្វើបែបនេះ។ ប្រសឹនសុខភាពមាត់ធ្មេញរបស់អ្នកមានបញ្ហា មេរោគអាចឆ្លង
ពីមាត់របស់អ្នកទៅចុងសុដន់ បែបនេះវាងាយនឹងឆ្លងទៅកូនក្នុងករណីប្រពន្ធអ្នកមិនទាន់
ឈប់បំបៅកូន។អ្នកត្រូវប្រាកដថា ប្រពន្ធរបស់អ្នកមានទឹកដោះគ្រប់គ្រាន់សម្រាប់អ្នកនិង
កូនអ្នក ដោយសារថា មានស្រី្តជាច្រើនជួបបញ្ហាខ្វះទឹកដោះសម្រាប់បំបៅកូន។ក្រោយពី
៩ខែ ប្រពន្ធរបស់អ្នកឈប់បំបៅកូនដោយទឹកដោះម្ដាយ ដូច្នេះអ្នកអាចប្រតិបត្តិការតាម
គម្រោងបាន។
ជាទូទៅ ស្រ្តីភាគច្រើនសុទ្ធតែមានការយកចិត្តទុកដាក់តិចតួចចំពោះរឿងផ្លូវភេទនៅពេល
មានផ្ទៃពោះនិងបន្ទាប់ពីសម្រាលកូន។ក្នុងអំឡុងពេលបំបៅកូន កម្រិត oxytocin ដែលជា
អ័រមូនស្និទ្ធស្នាលរបស់នាងកើនឡើងខ្ពស់ដែលនេះវាជួយឱ្យនាងនិងកូនមានភាពស្និទ្ធ
ស្នាល ប៉ុន្ដែវាក៏ប៉ះពាល់ដល់ចំណង់ផ្លូវភេទផងដែរ ហើយអ្នកអាចនឹងស្ថិតក្នុង កាលៈ
ទេសៈដែលរងផលប៉ះពាល់នេះ។
អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះនោះគឺត្រូវស្វែងរកភាពចុះសម្រុងគ្នាមួយដោយរកពេល
និយាយជាមួយគ្នាត្រង់ៗផ្អែកទៅលើកត្ដាសុខភាពនិងសុភមង្គលគ្រួសាររបស់អ្នក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ answers