ស្ទើរតែមិនគួរអោយជឿ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អា ស៊ីវ័ន ដែលទើបតែ បានចេញ ផ្សាយ កាលពីព្រឹកមិញនេះ អោយដឹងថា ស្រ្តីជនជាតិចិន ម្នាក់ បានផ្តល់កំណើត ដល់កូនស្រី ភ្លោះទាំងពីរនាក់ របស់ខ្លួន ខណៈគាត់ ស្ថិតនៅក្នុងវ័យ ៦០ ឆ្នាំ ពោលគឺ តាមរយៈ ការព្យាយាម តាមលក្ខណៈបច្ចេកទេស ដែលគេអាចហៅ បានថា IVF treatment ។
ទីភ្នាក់ងារ សារព័ត៌មានដដែល បន្តថា ក្រោយពីកូនតែមួយគត់ របស់គាត់ បានស្លាប់កាលពីអតីតកាល កន្លងទៅ លោកស្រី ក៏បានសម្រេចចិត្ត ទទួលការព្យាបាល IVF treatment ដោយនៅក្នុងនោះ បានធ្វើ អោយលោកស្រី ក្លាយជាបេក្ខភាព ស្រ្តីជាម្តាយ ដែលមានវ័យចំណាស់ជាងគេ បំផុត នៅក្នុងប្រទេស ក្នុងការផ្តល់កំណើត ដល់កូនស្រី របស់ខ្លួន ។ មកទល់នឹងពេលបច្ចុប្បន្ន លោកស្រី Sheng Hailin មាន វ័យ ៦៣ ឆ្នាំហើយ ។ ទីភ្នាក់ងារ សារព័ត៌មាន Chinadaily គូសបញ្ជាក់អោយដឹងថា កាលពីលោកស្រី មានវ័យ ជាង ២០ ឆ្នាំ លោកស្រី ធ្លាប់មានបទពិសោធន៍ ជូរចត់នោះគឺ បាត់បង់កូនតែមួយគត់ របស់ខ្លួន ក្នុងឧបទ្ទេវហេតុ ពុលឧស្ម័ន ។
ជាការពិត ជាមួយនឹងករណីដ៏កម្រមួយនេះ វាពិតជាផ្ទុយទៅនឹង គោលនយោបាយរបស់ប្រទេសចិន នោះគឺ គ្រួសារមួយ កូនមួយ តែនេះអាចស្ថិតនៅក្នុងការពិចារណា ក៏ព្រោះតែភាពវ័យចំណាស់ របស់ លោកស្រី ។ នៅលើពិភពលោក បណ្តាប្រទេសភាគច្រើន ក៏ដូចជា បណ្តាគ្លីនីកមួយចំនួន ការព្យាបាល IVF treatment ត្រូវបានគេ កំណត់អោយមាន ព្រំដែន ពីព្រោះថា វាមានប្រសិទ្ធភាព តិចតួចតែប៉ុណ្ណោះ ចំពោះ ក្រុមមនុស្សវ័យចំណាស់ ខណៈមានការព្រួយបារម្ភច្រើន ទៅនឹងលទ្ធផល ស្តីពី សុខាមាលភាព កូនតូច ។
ក្រោយពីមានការពិភាក្សា ជាមួយនឹង ក្រុមអ្នកជំនាញ លោកស្រី Sheng Hailin និងស្វាមីរបស់គាត់ ក៏ បានសម្រេចចិត្ត ក្នុងការទទួលយក ការព្យាបាល មួយនេះ ពីសំណាក់ ក្រុមវេជ្ជបណ្ឌិត មកពី មន្ទីរពេទ្យ យោធា ភាគខាងកើតក្រុង។ មិនយូរប៉ុន្មាន លោកស្រី ក៏បានចាប់ផ្តើម មានវត្តរដូវមកវិញ រហូតរំលេច ចេញជាសមិទ្ធផល បណ្តើរពរពោះ កូនភ្លោះស្រី ។ ក្នុងរយៈពេលដ៏ខ្លី លោកស្រី ក៏បានផ្តល់កំណើត ដល់កូនស្រីទាំងពីរតែម្តង ម្នាក់មានឈ្មោះ Zhizhi មានទម្ងន់ជិត ២ គ.ក និងកូនស្រីម្នាក់ទៀត មាន ឈ្មោះ Huihui មានទម្ងន់ ១ គ.ក កន្លះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន