CamNews

ព័ត៌មានអន្តរជាតិ 

Hillary Clinton ឈរឈ្មោះ ប្រជែងតំណែងយកតំណែង ប្រធានាធិបតី ជាលើកទី ២ ក្រោយចាញ់ Obama លើកទី ១

ព័ត៌មានអន្តរជាតិ ៖ លោកស្រី ហ៊ីល្លែរី គ្លីនតុន អតីតរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាម៉េរិក និង ជាភរិយា អតីតប្រធានាធិប តី ប៊ីល គ្លីនតុន បាន ថ្លែងកាលពី  ថ្ងៃ អាទិត្យ ទី១២ ខែមេសា ថា លោកស្រី នឹងឈរ ឈ្មោះបោះឆ្នោតជ្រើសរើសប្រ ធានាធិបតី ដែលនេះគឺជាការប្រកួត  ប្រជែងលើកទី២ ដើម្បីក្លាយ ជាមេ ដឹក នាំស្រ្តីលើកដំបូងគេ នៅក្នុងទឹកដីដ៏មហា សាលនេះ។


ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ បានរាយការណ៍ឱ្យដឹង ដោយ ស្រង់ ប្រសាសន៍   របស់លោកស្រី គ្លីនតុន ដែលបានថ្លែងនៅក្នុងសារជាវីដេអូក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់លោកស្រីថា «ខ្ញុំនឹងឈរឈ្មោះ ប្រធានា ធិបតី»។ លោកស្រីថ្លែង ថា «គ្រប់ពលរដ្ឋអាម៉េរិកាំងទាំងអស់ ត្រូវការជើងឯង។ ខ្ញុំចង់ក្លាយ ជាជើងឯក នោះ»។

ក្នុងវ័យ៦៧ឆ្នាំ លោកស្រី  ត្រូវបានគេចាត់ទុកថា ជាតួអង្គ ដ៏សំខាន់ សម្រាប់ គណបក្ស ប្រជាធិបតេយ្យ ដូចដែល លោកស្រី មានប្រវត្តិការងារល្អ ជាងអ្នកឯទៀតៗ  ។   លោក ស្រី គ្លីនតុន បានចាញ់សមាជិក ព្រឹទ្ធសភា បារ៉ាក់ អូបាម៉ា ក្នុងការបោះឆ្នោតបឋមក្នុងជួរបេក្ខជន គណបក្សប្រជាធិបតេយ្យនាឆ្នាំ២០០៨


យ៉ាងណាក៏ដោយលោក អូបាម៉ា ក៏បានតែងតាំងលោកស្រីគ្លីន ដែលធ្លាប់ធ្វើ ជាមេធាវី ពីរដ្ឋអ៊ីលី ណយ ជារដ្ឋមន្រ្តីការ បរទេសលោក ចូលកាន់តំណែងនៅក្នុងឆ្នាំ ២០០៩។

លោកស្រីគ្លីនតុន បានជំរុញការយកចិត្តិទុកដាក់ជាខ្លាំងក្នុង  តំបន់  អាស៊ី ដូចដែលមានចែងក្នុងគោល នយោបាយ ការបរទេសរបស់លោកប្រធានាធិបតីអូបាម៉ា ក្នុង   អណ្ណត្តិដំបូងរបស់លោក ដោយបានធ្វើ ទស្សនកិច្ចជាង១១០ ប្រ ទេស មុនពេលលោកស្រីលាលែងពីតំណែងការទូតដ៏កំពូលនេះនាឆ្នាំ២០១៣


លោកស្រីគ្លីនតុន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ប៊ីលគ្លីនតុន ក្នុងឆ្នាំ១៩៧៥ និង  បានក្លាយជា ស្រ្តីទី១ ពី ឆ្នាំ១៩៩៣ ដល់២០០១។ លោកស្រីត្រូវបានបោះឆ្នោតជាប់ជាសមាជិកព្រឹទ្ធសភា នៃមណ្ឌល ញូវយ៉កក្នុងឆ្នាំ២០០០៕

ប្រភព ៖ ប៊ីប៊ីស៊ី ស៊ិនហួរ និង ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States Michelle Obama Hillary