CamNews

កម្ពុជា ត្រៀម​កម្លាំង​ជាង​១ម៉ឺន​នាក់​ សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ខែ​វិច្ឆិកា

អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​​បាល​​ជាតិ ​ត្រៀម​កម្លាំង​សន្តិ​សុខ ប្រមាណ​ជាង​​១ម៉ឺន​​នាក់​ ដើម្បី​​ធានា​​
សុវត្ថិ​ភាព សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចុង​​ក្រោយ ​​នៅ​ខែ​​វិច្ឆិកា​​ខាង​​មុខ​​នេះ​។

អ្ន​ក​​នាំ​​ពាក្យ​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ លោក គៀត ច័ន្ទ​ថារិទ្ធ មាន​ប្រសាសន៍​ថា
កម្ពុជា​​បាន​​ត្រៀម​​សន្តិ​​សុខ​គ្រប់​​ជាន់​​ថ្នាក់​ ជាង​១​ម៉ឺន​នាក់ ​ដើម្បី​​ការ​​ពារ​​សុវត្ថិ​ភាព​​គណៈ​
ប្រតិ​ភូ​មក​​ពី​​បណ្តា​ប្រទេស​ ផ្សេងៗ។ លោក​បន្ថែម​​ថា ក្នុង​​នាម​​កម្ពុជា​ ជា​​ម្ចាស់​ផ្ទះ​នៃ​កិច្ច​
ប្រជុំ កម្ពុជា​នឹង​ខិត​​​ខំ​ពង្រឹង​​សន្តិ​​សុខ ដើម្បី​​ផ្តល់​​សុវត្ថិ​ភាព ​ដល់​​មន្ត្រី​​ជាន់​​ខ្ពស់​​ដែល​​ជា​​
សមា​ជិក​​អាស៊ាន​។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី២១ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ  អាច​នឹង​​មាន​​
ការ​ចូល​រួម​ពី​មេដឹក​នាំ​កំពូលៗ របស់​ប្រទេស​មហា​អំ​ណាច ក្នុង​នោះ​ក៏​អាច​មាន​​ប្រធានា​​
ធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ផង​ដែរ៕

 

ដោយ ៖ តុលា
ប្រភព ៖ VOD


Tags: Cambodia Asian security