គ្រាប់ពេជ្រប្រវត្តិសាស្ដ្រដែលមានអាយុកាល ៤០០ឆ្នាំ មានឈ្មោះថា Sancy Beau នឹងត្រូវបាន
ក្រុមហ៊ុនលក់ដេញថ្លៃដែលមានឈ្មោះល្បី Sotheby's ដាក់លក់នៅថ្ងៃទី ១៥ ឧសភាខាងមុខនៅ
ក្រុង Geneva ប្រទេសស្វីស។
គ្រាប់ពេជ្រមានទំហំ ៣៤,៩៨ការ៉ាត នេះ តាមគម្រោងនឹងត្រូវបានលក់ក្នុងតម្លៃ ចាប់ពី ២ ទៅ៤
លានដុល្លារ/ភ្នែកនិមួយៗ ឬ ១១៤.៣៥១ដុល្លារ/ការ៉ាត នៅឯកន្លែងលក់ដេញថ្លៃ។ ជាមួយនឹង
តម្លៃប្រមាណជា ៤ពាន់លានដុល្លារនេះ Beau Sancy នឹងក្លាយជាគ្រាប់ពេជ្រមួយដែលមានតម្លៃ
ថ្លៃបំផុតក្នុងលោក ទន្ទឹមនឹង Millennium star, Nur-ul-Ain, Blue Heart, Jonker, Orlo។ល។
លោក David Bennett អគ្គនាយកផ្នែករតនភណ្ឌរបស់ Sotheby ប្រចាំអ៊ឺរ៉ុប និងមជ្ឈឹមបូព៌ាថ្លែង
ថា ៖ "Sancy Beau គឺជាគ្រាប់ពេជ្រមួយគ្រាប់ក្នុងចំណោមគ្រាប់ពេជ្រដែលមានភាពទាក់ទាញ
បំផុតដែលត្រូវបានយកមកដាក់លក់ នេះគឺជាមោទនភាពរបស់ Sotheby។ លោកសង្ឃឹមថា Sancy Beau អាចលក់បានក្នុងតម្លៃខ្ពស់ ដោយសារតែចំណុចពិសេសជាប្រវត្តិសាស្ដ្ររបស់វា"។
Sancy Beau ធ្លាប់ត្រូវបានប្រើប្រាស់ក្នុងរាជវង្សចំនួន ៤ គឺរាជវង្សនៅបារាំង អង់គ្លេស Prussia
(រាជាណាចក្ររបស់អាឡឺម៉ង់បុរាណ) និង Orange ទន្ទឹមនឹងនេះ វាក៏ត្រូវបានគេចាត់ទុកដូចជា
"សាក្សី"របស់អ៊ឺរ៉ុប។
ក្រុមអ្នកស្រាវជ្រាវយល់ថា ប្រភពរបស់គ្រាប់ពេជ្រនេះអាចជាអណ្ដូងរ៉ែនៅភាគកណ្ដាលប្រទេស
ឥណ្ឌា ក្បែរក្រុង Golconda ។
គ្រាប់ពេជ្រនេះត្រូវបានមន្ដ្រីបារាំង នៅទួគី ឈ្មោះ Seigneur de Sancy ទិញពី Constantinople
ប្រទេសក្រិកក្នុងសតវត្សទី ១៥។
ក្រោយមក ស្ដេចបារាំង Henry-III ដែលមានជម្ងឺទំពែក និងតែងតែពាក់មួក នៅពេលបានឃើញ
គ្រាប់ពេជ្ររបស់ Seigneur de Sancy ក៏ចាប់អារម្មណ៍ រួចក៏បានខ្ចីយកមកដាំលើមកុដក្នុងបំណង
លំអ។ ស្ដេច Henry-IV ក៏បានខ្ចីគ្រាប់ពេជ្រនេះ និងចាត់ទុកវាដូចជាវត្ថុទិពធានាផ្នែកហិរញ្ញវត្ថិ
សម្រាប់កងទ័ព។
បន្ទាប់មកទៀត លោក de Sancy បានលក់គ្រាប់ពេជ្រនេះទៅអោយស្ដេច អង់គ្លេស James I
(បន្ទាប់ពីមហាក្សត្រី Elizabeth) នៅឆ្នាំ ១៦០៥។ ស្ដេច James I បានរត់ទៅជ្រោកកោននៅ
ប្រទេសបារាំង ដោយសារតែក្នុងប្រទេសកើតសង្គ្រាម ដូច្នេះគ្រាប់ពេជ្រនេះក៏បានក្លាយជាកម្ម
សិទ្ធិរបស់ស្ដេចបារាំង Louis XIV ក្រោយមកទៀតវាក៏បានបាត់ខ្លួនក្នុងជំនាន់បដិវត្តបារាំង។
ឆ្នាំ ១៦១៤ Sancy Beau ត្រូវបានរាជបុត្រា Frederick Henry របស់ តំបន់ Orange ទិញក្នុងតម្លៃ
៨០ពាន់ florins ។
ឆ្នាំ ១៩០២ Sancy Beau ត្រូវបានស្ដេចនៅ Prussia ប្រើប្រាស់តុបតែងមកុដ។ រហូតដល់ឆ្នាំ ១៨៦៧ វាបានបង្ហាញខ្លួននៅក្នុងពិព័រណ៍មួយនៅបារីស ដោយលក់ក្នុងតម្លៃមួយលាន Franc
រួចក៏បានបាត់ខ្លួន ប៉ុន្ដែ ៤០ក្រោយមក វាក៏បង្ហាញខ្លួនជាថ្មី គឺនៅឆ្នាំ ១៩០៦ ពេលនេះវាជាកម្មសិទ្ធិ
របស់គ្រួសារអភិជនអង់គ្លេស អាមេរិក ខ្សែស្រឡាយរបស់ Astor។
បន្ទាប់មក គ្រួសារនេះក៏បានលក់វា ទៅអោយសារមន្ទីរ Louvre របស់បារាំង ក្នុងតម្លៃ ១លាន
ដុល្លារកាលពីឆ្នាំ ១៩៧៨។ បច្ចុប្បន្ន គ្រាប់ពេជ្រនេះត្រូវបានដាក់តាំងនៅឯ Apollo Gallery របស់ សារមន្ទីរ Louvre ។
Sancy Beau ត្រូវបាននាំយកទៅដាក់តាំងបង្ហាញក្នុងពិព័រណ៍បានចំនួន ៤លើក ក្នុងរយៈពេល
៥០ឆ្នាំកន្លង ហើយពេលនេះវាក៏នឹងត្រូវបានយកទៅតាំងពិព័រណ៍នៅហុងកុង New York, Rome, Paris, London, Zurich និង Geneva មុនពេលត្រូវបានដាក់លក់ដេញថ្លៃ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing