CamNews

យល់ដឹង 

មហាសេដ្ឋីចាយប្រាក់មិនស្រណោះ

ផ្ទុយទៅនឹងវិធីចាយលុយរបស់មហាសេដ្ឋី Mark Zuckerberg ឬ Bill Gates ដែលយកប្រាក់
ធ្វើសបុរសធម៌នោះទេ តែមហាសេដ្ឋី Lary Page ឬ Larry Ellison បែរជាចំណាយប្រាក់ទៅ
លើរឿងសាច់ដុំ កប៉ាលទេសចរណ៍ ឬ ទិញវីឡាទំនើបនិងបង្កើតទីលានវាយកូន ហ្គូល ជា
ដើម។

តើពួកមហាសេដ្ឋីទាំងនេះចាយប្រាក់បែបណា តើយើងគួររិះគន់ពួកគេឬទេ ?

Aaron Patzer អ្នកបង្កើតគេហទំព័រ Mint.com


មហាសេដ្ឋីនេះបានចំណាយប្រាក់ ២៥.០០០ ដុល្លារសម្រាប់ពិធីជប់លៀងដែលមានរយៈ
ពេលមួយសប្ដាហ៍នៅប្រជុំកោះ វ៉ើជីន។

Sean Parker, អ្នករួមបង្កើត ក្រុមហ៊ុន Napster ហើយក៏ជាអគ្គនាយកដំបូង
របស់
Facebook។



បុរសនេះបានចំណាយប្រាក់ ១៣.០០០ ដុល្លារសម្រាប់អាហារមួយពេល ជាងនេះទៅទៀត
គាតក៏មានគេហដ្ឋានមួយខ្នងដែលមានតម្លៃ ២០ លានដុល្លារស្ថិតនៅក្នុងក្រុមញូយ៉ក។

Jeff Bezos អ្នកបង្កើត Amazon



មហាសេដ្ឋីនេះបានចំណាយទឹកប្រាក់ ៤២​ លានដុល្លារដើម្បីធ្វើនាឡេកាមួយនៅក្នុងរូងភ្នំ
មួយក្នុងរដ្ឋ តិចសាស។

Meg Whitman អតិតអគ្គនាយកនិងជា CEO របស់ eBay


ស្រ្តីម្នាក់នេះបានប្រើប្រាស់ទឹកប្រាក់ដល់ទៅ ១៤៤ លានដុល្លារដើម្បីធ្វើការឃោសនាបោះ
ឆ្នោតដំណើមតំណែងប្រធានរដ្ឋ កាលីហ្វញ៉ា ប៉ុន្ដែគួរឱ្យសោកស្ដាយ លោកស្រីមិនបាន
ទទួលជោគជ័យនោះទេ។

Mark Cuban អ្នករួមបង្កើតគេហទំព័រ Broadcast.com



មហាសេដ្ឋីនេះ មានភាពល្បីល្បាញដោយសារការទិញយន្ដហោះមួយគ្រឿងដែលមាន
តម្លៃ ៤០ លានដុល្លារ។​ នៅពេលក្រុមបាលបោះ ម៉ាវ៉ើរិក បានទទួលជោគជ័យ មហាសេដ្ឋី
ខ្យ៊ូបាន នេះបានចំណាយប្រាក់ ១,២ លានដុល្លារសម្រាប់ពិធីជប់លៀងជាមួយនឹងស្រា
សាមប៉ាញមួយដបមានតម្លៃ ៩០.០០០​ ដុល្លារ។

Larry Page អ្នករួមបង្កើត Google


មហាសេដ្ឋីនេះធ្លាប់បានចំណាយប្រាក់ ៤៥ លានដុល្លារដើម្បីកាន់កាប់កប៉ាលទេសចរណ៍
មួយ គ្រឿងដែលមានប្រវែង ១៩៣ ហ៊្វូត។

Eric Schmidt អតិត CEO របស់ Google


បុរសនេះក៏ជាម្ចាស់កប៉ាលទេសចរណ៍មួយគ្រឿងដែលមានតម្លៃដល់ទៅ ៧២,៣​ លាន
ដុល្លារផងដែរ។

Larry Ellison អ្នកបង្កើត Oracle


អេលិសឹន ធ្លាប់បានទិញគេហដ្ឋានមួយខ្នងទំហំ ២៤៩ រ៉ៃ អង៉គ្លេស ជាមួយនឹងតម្លៃ ៤៣
លាន ដុល្លារ។ ផ្ទះនេះមាន ១៦ បន្ទប់គេងនិងទីលានវាយកូនហ្គូលមួយដែលមាន ១៩
រន្ធ។ បុរសនេះក៏ត្រូវបានគេស្គាល់ថាជាអ្នកមានក្នុងវិស័យកីឡានៅពេលគាត់ទិញពាន
រង្វាន់ ថេនិស BNP Paribas Open ជាមួយតម្លៃ ១០០ លានដុល្លារ។

Paul Allen, អ្នករួមបង្កើត Microsoft


មហាសេដ្ឋីនេះ បានទិញយន្ដហោះមួយគ្រឿងរបស់ រូសស្ស៊ី កប៉ាល់មួយគ្រឿងមានប្រវែង
៣០៣ ហ៊្វូត និងជាម្ចាស់នៃក្រុមកីឡា ផតឡែន ទ្រេល ប្លាហ្ស៊ឺរស៍ ទៀតផង។

Derek Handley អ្នកបង្កើត The Hyperfactory


មហាសេដ្ឋីនេះត្រូវបានគេដឹងថា បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញរបស់ ៣ ប្រភេទ
ប៉ុន្ដែពុំមាននរណាដឹងច្បាស់ពីព័ត៌មានទាំងនេះឡើយ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ XL

Tags: mark zuckerbergspending moneybillionairesbill gatesaaron patzermint.comsean parker