CamNews

កីឡា 

Barcaទទួលបានរង្វាន់ក្លឹបល្អបំផុត ប្រចាំទស្សវត្សន៏

សមាគមស្ថិតិនិងប្រវត្តិសាស្រ្តបាល់ទាត់អន្តរជាតិ(IFFHS) បានផ្តល់ដល់Barca នូវ
៧តំណែងដ៏សំខាន់
នៅBarcelonaកាលពីយប់ថ្ងៃទី7/5។

ពីរក្នុងចំណោមតំណែងដែលBarca ទទួលបានមានរង្វាន់ “ក្លឹបអឺរ៉ុបល្អបំផុតមួយទស្សវត្សន៍
2001-2010” និង “ក្លឹបល្អបំផុតប្រចាំទស្សវត្សន៍”។
ចាប់ពីឆ្នាំ2001 ដល់ 2010 Barcaដណ្តើមបានពានChampions Leagueពីររង្វាន់ (2006, 2009),
1 FIFA Club World Cup (2009), 1 Super Cup អឺរ៉ុប (2009), 4 La Liga (2005, 2006, 2009,
2010), 1 Cup ស្តេច (2009) និង 3 Super Cup Spain (2006, 2007, 2010)។

នាយកកីឡាAndoni Zubizarreta ឡើងទទួលរង្វាន់អោយBarca

តំណែងក្លឹបល្អបំផុតឆ្នាំ2011 ក៏Barcaជាអ្នកគ្រប់គ្រង។ ឆ្នាំមុនគ្រូបង្វឹកPep Guardiola បានដណ្តើម
ពានរង្វាន់5រួមមានChampions League, FIFA Club World Cup, La Liga, Super Cup Europe និង
Super Cup Spain។
ក្រៅពីតំណែងថ្នាក់ក្លឹប IFFHS ក៏បានប្រគល់រង្វាន់ឯកជនBarca ដែរ។ Xavi ទទួលបានតំណែង
“ខ្សែបំរើល្អបំផុតឆ្នាំ2011” ចំណែកLionel Messi ទទួលបានរង្វាន់ “កីឡាករស៊ុតបាល់បញ្ចូលទីល្អ
បំផុតប្រចាំឆ្នាំ”. រីឯGuardiola ទទួលបានតំណែងជា“គ្រូបង្វឹកល្អបំផុតឆ្នាំ2011”។សរុបទាំងអស់
រង្វាន់ដែលBarcaទទួលបានពីIFFHSគឺមានចំនួន37 តំណែង៕

ដោយ៖ nano
ប្រភព៖ VE


Tags: barca best club football