CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ចោរអស់លក្ខណ៍ ប៊ិះក្ស័យសង្ខារ ពេលចេញ ធ្វើសកម្មភាព

ព័ត៌មានអន្តរជាតិ ៖ ខ្សែអាថ៍ វីដេអូ ថតជាប់សកម្មភាព ទាំងស្រុង ពីប្រព័ន្ធកាម៉េរ៉ា សុវត្ថិភាព បានផ្តិត ជាប់នូវ សកម្មភាព ចេញធ្វើសកម្មភាព ចោរអស់លក្ខណ៍ មួយរូប ប៊ិះនឹងក្ស័យ សង្ខារ ខណៈចេញ ប្រតិ បត្តិការលួចរបស់ខ្លួន ពោលគឺ​ អគ្គីភ័យឆាបឆេះ មួយរំពេច ខណៈពេលដែលគេព្យាយាម អុជបារីជក់ អំឡុងពេល ធ្វើសកម្មភាព លួចប្រេងសាំង នៅឯចំណតរថយន្តមួយកន្លែង នេះបើតាម ការអោយដឹងពី គេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។

បន្ថែមពីលើនេះ ទីភ្នាក់ងារ សារព័ត៌មាន ដដែល បន្តគូស បញ្ជាក់អោយដឹងថា ករណី គ្រោះថ្នាក់ឆាបឆេះ ជាអគ្គីភ័យ និងលួច ខាងលើនេះ បានកើតឡើង នៅឯចំណតរថយន្ត មួយកន្លែង មានទីតាំង ស្ថិតនៅ ក្នុងក្រុង Millicent ភាគខាងត្បូង ប្រទេសអូស្រ្តាលី ។ ដោយឡែក ភ្លាមៗនោះ ប៉ូលីស ក៏បានចុះទៅដល់ កន្លែង កើតហេតុ នឹងបានរកឃើញ ចោរចិត្តសឿង វ័យ ២៦ ឆ្នាំ រងរបួស រលាកជើង រួចក៏ធ្វើការ ចាប់ ឃាត់ខ្លួនគេ ដោយនឹងមានការ រង់ចាំការកាត់ទោស ទៅតាម ផ្លូវច្បាប់ របស់ប្រទេសនេះតែម្តង។

ជាសំណាងល្អ ដោយមានកិច្ចអន្តរាគមន៍ បានទាន់ពេលវេលា អគ្គីភ័យពិតជា មិនបានឆាបឆេះរាល ដាលដល់ សំណង់អាគារក្បែរខាង នោះទេ។ យ៉ាងណាមិញ បើតាមការអោយដឹង បើនិយាយពីទំហំ នៃ ការខូចខាត ក្នុងករណីឆាបឆេះ បង្កើតបានជាគ្រោះអគ្គីភ័យ លើកនេះ ស្មើនឹងតម្លៃសាច់ប្រាក់ជាង ៦០,៨៨៤ ផោន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Fire,  Thief,  Millicent,  Australia,  Int news,  Unt news,  Viral video,  Youtube