CamNews

យល់ដឹង 

ហេតុអ្វី​បាន​ជា​ ឈាម​មនុស្ស មាន​ពណ៌​ក្រហម?

តើអ្នកដឹងទេមូលហេតុដែល ឈាមរបស់មនុស្សមាន ពណ៌ក្រហមដោយសារ តែមានសារធាតុ
អុកស៊ីសែន នៅក្នុងគោលិកាក្រហម (គ្រាប់ឈាមក្រហម)។ តួនាទីនៃគោលិកាពិសេស ទាំង
នេះគឺការដឹកនាំ អុកស៊ីសែនពី សួតទៅកាន់ប្រព័ន្ធ រាងកាយរបស់យើង គ្រប់កន្លែង។

មួយវិញទៀត វាកើតឡើងនៅក្នុងខួរឆ្អឹង និងអេម៉ូក្លូប៊ីន ដែលកើតចេញ ពីសារធាតុដែក និងប្រូ
តេអ៊ីន ហើយធ្វើឲ្យពណ៌ក្រហម កាន់តែមាន ពណ៌ខ្លាំងឡើង នៅពេលដែលវាទទួល យកអុក
ស៊ីសែន។ ដោយឡែកវានឹង បាត់បង់ពណ៌ក្រហម នៅពេលវាបញ្ចេញ អុកស៊ីសែនចោលនៅ
ក្នុងកោសិកាដទៃទៀត ហើយទទួលយកកាបូនឌីអុកស៊ីត ដើម្បីដឹកនាំត្រឡប់ទៅរកសួត។ ដូច្នេះ
ហើយបានជា សរសៃឈាម មួយចំនួននៅក្នុងដៃ និងកំភូនដៃរបស់យើង លេចឡើងចេញជា
ពណ៌ខៀវ តាមរយៈស្បែករបស់យើង។

នៅពេលណា មានអុកស៊ីសែន និងកាបូនឌីអុកស៊ីត នៅពេលនោះឈាមនៅ តែដឹកនាំសារធាតុ
ចិញ្ចឹមទៅក្នុងកោសិកា ដើម្បីឲ្យវាអាច ដំណើរការតួនាទី និងសម្រាប់ កែលំអកោសិកា ព្រមទាំង
ភាពលូតលាស់។

ជាមួយគ្នានេះដែរ នៅពេលដែលមាន គោលិកាក្រហម ឈាមរបស់យើងក៏នាំ គោលិកាសមក
ដែរ ដើម្បីជួយទប់ស្កាត់ និងការពារជំងឺ។ កោសិកា និងសារជាតិចិញ្ចឹម ទាំងអស់ត្រូវដឹកនាំ ទៅ
រកវត្ថុរាវខាប់ និងមានពណ៌លឿងថ្លា ដែលត្រូវបានហៅថា ប្លាស្មា។ សារធាតុដទៃទៀត ដែល
ដឹកនាំទៅ រកប្លាស្មា រួមមាន Fibrinogen ដែលជួយឈាមកក នៅពេលដែល យើងមានរបួស៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: blood lifestyle knowledge