តែប៉ុន្មានម៉ោងក្រោយពីពេលDrogba បានសំរេចចិត្តចាកចេញពីStamford Bridge
Websiteរបស់Club Chelseaបានចេញព័ត៌មានជាផ្លូវការមួយពីការចាកចេញរបស់
ខ្សែប្រយុទ្ធDrogba។កិច្ចសន្យារបស់ភាគីទាំងពីរនឹងត្រូវអស់នៅថ្ងៃ30/6 ខាងមុខ
ហើយនោះជាថ្ងៃចុងក្រោយដែលDrogba ជំរាបលាម្ចាស់ជើងឯកChampions League
ក្រោយពីការលេងឲChelsea 8ឆ្នាំ។
លោកRon Gourlay បាននិយាយនៅលើChelsea TVថា: “គ្មានអ្វីត្រូវសង្ស័យទេ Didierជាវិរបុរស
របស់ក្លឹប និងជាសមាជិកជារៀងរហូតក្នុងមហាគ្រួសារChelsea។ គាត់បានចាកចេញពីកន្លែងនេះ
ក្នុងនាមជាវិរបុរសមួយរូប។ គួរឲសោកស្តាយដែលគាត់ចាកចេញភ្លាមនៅពេលនេះដើម្បីស្វែងរក
ការសាកល្បងថ្មី។ យើងនឹងចងចាំDidier ជាកីឡាករជំនាញដ៏អស្ចារ្យ ដែលជាគំរូសំរាប់កីឡាករ
ក្មេងៗយកតំរាប់តាម"។
លាហើយ" ដំរីព្រៃ"
ខ្សែប្រយុទ្ធអាយុ34ឆ្នាំបាននិយាយថា: “នេះជាការសំរេចចិត្តដ៏សែនលំបាករបស់ខ្ញុំ។ ខ្ញុំពិតជា
មានមោទនភាពណាស់ជាមួយអ្វីដែលខ្ញុំបានធ្វើដល់ក្លឹប ប៉ុន្តែឥឡូវវាជាសក្តិសមសំរាប់ខ្ញុំ ក្នុង
ការស្វែងរកជើងមេឃថ្មី។
ក្នុងរយះពេលជិមួយទស្សវត្សន៏ដែលលេងឲក្លឹបThe Blues, Drogba លេងបាន341ប្រកួត ស៊ុត
បាល់បញ្ចូលទីបាន157គ្រាប់និងទទួលបាន10 ពានរង្វាន់។ អតីតកីឡាកររបស់Marseille បានចាប់
ផ្តើមការងារនៅStamford Bridge តាំងពីឆ្នាំ2004 ពេលដែលបានគ្រូបង្វឹកJose Mourinhoនាំមកលេង
ក្នុងតំលៃខ្លួន24លានផោន។ មួយឆ្នាំក្រោយមក គាត់ក៏ទទួលបានពានរង្វាន់ម្ចាស់ជើងឯកPremier
Leagueជាលើកដំបូង។ សរុបមក Drogba បានជួយChelseaទទួលបានពាន Premier League 3,
FA Cup 4 , League Cup 2 និងUEFA Champions League 1 ៕
ខាងក្រោមនេះជារូបភាពអនុស្សាវរីយ៏មួយចំនួនរបស់Drogba ៖
ដោយ៖ nano
ប្រភព៖ 24h