CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូផ្ទុះឆេះ យានអវកាស របស់អង្គការ NASA យ៉ាងសាហាវ វិនាទី ពេលបាញ់បង្ហោះ (មានវីដេអូរន្ធត់)

ព័ត៌មានអន្តរជាតិ ៖ យាន្តអវកាសប្រើប្រាស់សម្រាប់ដឹកគ្រឿងបរិក្ខា ទៅទីកាន់ស្ថានីយ៍ អវកាសអន្តរជាតិ បានផ្ទុះឆេះជាស្ថាពរ ក្រោយពីវាបានបាញ់ ចេញពីទម្រតែប៉ុន្មានវិនាទីប៉ុណ្ណោះ កាលពីយប់ ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ ២០១៤។

ចំពោះ យាន្តបំពាក់ដោយគ្រាប់រ៉ុក្តែក សម្រាប់បាញ់រុញឡើងលើអាកាសនោះ ត្រូវបានគេ ស្គាល់ឈ្មោះថា Antares បានផ្ទុះឆេះ ក្រោយហើបផុតពីផ្ទៃដី បានតែប៉ុន្មានវិនាទី ប៉ុណ្ណោះ ដែលបានបណ្តាលឲ្យជើងទម្រសម្រាប់បាញ់របស់អង្គការ NASA ត្រូវខូចខាតទាំង ស្រុងចំនួនមួយគ្រឿង កាលពីវេលាម៉ោង ៦ និង ២២នាទី ល្ងាច ស្ថិតនៅស្ថានីយ៍ បាញ់បង្ហោះ នារដ្ឋ វ៉ឺជីនីញ៉ា សហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថា យាន្តដឹកគ្រឿងបរិក្ខា ខាងលើនេះមានទម្ងន់ ២.២៦៨ គីឡូក្រាម មានផ្ទុកនូវ ចំណីអាហារ, សម្ភារៈសំរាប់អ្នកវិទ្យាសាស្ត្រ, និង គ្រឿងផ្គត់ផ្គង់ មួយចំនួនទៀត។ ចំពោះ យាន្តនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនមួយ តែបានចុះកិច្ចព្រមព្រៀង ដោយអនុញ្ញាតការ ប្រើប្រាស់ឧបករណ៍ បាញ់របស់អង្គការណាសា ក្នុងទឹកប្រាក់ ១,៩ ពាន់លានដុល្លារ។

រហូតមកដល់ពេលនេះ ការស៊ើបអង្កេតកំពុងធ្វើឡើង ស្របពេលដែលតំណាក់កាលដំបូង អង្គការណាសា បានប្រកាសថា វាជាភ័យន្តរាយមួយ ដែលខុសប្លែក ពីធម្មតា៕


ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news USA United States Nasa Washington