ស្ថិតនៅក្នុងតំបន់លំហែកាយឯកជនមួយនៅឯ Algarrobo ប្រទេស Chile អាងហែលទឹក
San Alfonso del Mar ត្រូវបាន Guinness ទទួលស្គាល់ថា ជាអាងដែលមានទំហំធំ និង
ជ្រៅជាងគេក្នុងពិភពលោក។
អាងហែលទឹកនេះ មានរូបរាងដូចផ្លែម្ទេសជាមួយនឹងទំហំ ៧,៧ ហិចតា ស្រដៀងនឹងរូប
រាងនៃផែនទីប្រទេស Chile ។ ក្រុមវិស្វករត្រូវចំណាយពេលដល់ទៅ ៥ ឆ្នាំ និងចំណាយ
ទឹកប្រាក់៣,៥ លានដុល្លារដើម្បី សាងសង់អាងហែលទឹកមួយនេះ។ ទោះជាយ៉ាងនេះក្ដី
តាមការគិតគូក្នុងពេលថ្មីៗនេះ ការចំណាយពិតសម្រាប់ការសាងសង់គឺឡើងដល់ ១,៥
ដល់ ២ ពាន់លានដុល្លារ និងជិត ៤ លានដុល្លារសម្រាប់ការថែទាំក្នុងមួយឆ្នាំៗ។
ប្រវែងនៃអាងហែលទឹក San Alfonso ឡើងដល់ ១.០០០ ម៉ែត្រ និងអាចផ្ទុកទឹកបានរហូត
ដល់ ២៥០ លានលីត្រ។
លោក Ferrnando Fischmann ម្ចាស់ក្រុមហ៊ុន Crystal Lagooons និងជាជីវគីមីវិទូ ព្រម
ទាំងជាអ្នកជំនួញដ៏ល្បីឈ្មោះប្រចាំប្រទេស Chile បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការ
គ្រប់គ្រងទឹក(ទឹកថ្លាឆ្វេងមើលឃើញបាតដីដែលមានជំរៅ ៣៥ ម៉ែត្រ) និងរចនា សាង
សង់អាងទឹកដោយវិធីសាស្ដ្រមិនធា្លប់មានពីមុនមក។ ក្នុងពេលបច្ចុប្បន្ន ការធ្វើឱ្យទឹកមាន
សភាពថ្លាដូចកញ្ចក់បែបនេះ គឺជាបច្ចេចវិទ្យាអាថ៌កំបាំងមួយ ប៉ុន្ដែលោក Fischmann បានមានប្រសាសន៍ថា បច្ចេកវិទ្យានេះមិនធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខ
ភាពមនុស្សនោះទេ។
ចាប់តាំងពីត្រូវបានបើកឱ្យដំណើរការកាលពីឆ្នាំ ២០០៦ មក អាហែលទឹកនេះទាក់ទាញ
ភ្ញៀវមកធ្វើទេសចរណ៍នៅទីនេះបានយ៉ាងច្រើន។
អាងហែលទឹក San Alfonso del Mar នេះត្រូវបានសាងសង់យ៉ាងម៉ត់ចត់ដោយក្រុមហ៊ុន
Crystal Lagooons នៅប្រទេស Chile ពួកគេប្រើប្រាស់ប្រភពទឹកពីមហាសមុទ្រ ប៉ាស៊ីហ្វិក ដែលត្រូវបានសំអាតដោយបច្ចេកវិទ្យាទំនើប និងអាថ៌កំបាំងបំផុត ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ wgs