CamNews

មិនគួរឲ្យជឿ 

ស្លាប់នៅនឹងកន្លែង ខណៈខ្លាកំណាច ហែកស៊ី មិនខ្ចីសំចៃដៃ

ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាឆ្មាំសួនសត្វម្នាក់ ត្រូវបានរកអោយឃើញថា  បានស្លាប់បា
ត់បង់ជីវិតនៅនឹងកន្លែង  បន្ទាប់ពីមានការវាយប្រហារពីសំណាក់ខ្លាកំណាច  ខណៈពេលដែ
លជនរងគ្រោះចុះចូល ទៅផ្នែកខាងក្រៅ  នៃរបាំងការពារសត្វកំណាច  តែជាយថាហេតុទ្វារ
នោះមិនបានបិទ ជាឱកាសធ្វើអោយខ្លាកំណាចមួយក្បាលនោះ ចេញមកធ្វើការវាយប្រហារ
តាមចិត្ត ដោយខាំកញ្ជឹងករបស់គាត់។

ប្រភពសារព័ត៌មានដដែលគូសបញ្ជាក់បន្ថែមថា បុរសជាឆ្មាំសួនសត្វ និងជាជនរងគ្រោះរូប
នេះមានឈ្មោះ Martin H វ័យ ៥៧ ឆ្នាំ។ ភ្លាមនោះ ក៏មានកិច្ចអន្តរាគមន៍ ដោយមានការចុះ
ស៊ើបអង្កេតទៅលើ ប្រព័ន្ធទ្វារសុវត្ថិភាព ដែលបានបណ្តាលអោយកើតមានឡើងនូវសោក
នាដកម្មមួយនេះ     កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ  នៅឯសួនសត្វ  Allweterzoo  ក្នុងក្រុង
Munster ប្រទេសអាល្លឺម៉ង់។

ក៏ប៉ុន្តែ បើតាមការប៉ាន់ស្មានជាជំហានដំបូង អោយដឹងថា ​ បុរសជាឆ្មាំសួនសត្វមួយនេះ ​ ទំ
នងជាធ្វើការបំលាស់ទីពពួកខ្លាកំណាចទាំងនោះ ដោយភ្លេចគិតថា នៅសល់អាមួយក្បាល
ផ្សេងទៀត នៅពីក្រោយ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រងរបួសធ្ងន់ ខណៈរថយន្តបុក ប៉ើងហោះ ជាច្រើនម៉ែត្រ

- បះសក់ ឆ្មក់ចូលផ្ទះមន្រ្តីម្នាក់ រកឃើញពស់ដល់ទៅជិត ១ ពាន់ក្បាល

- ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូគ្រោះថ្នាក់ ព្រឹក្បាលបំផុត យឹតតែមួយជំហានក្ស័យ

- កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)
- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧ ពាន់
គ.ក

- លាន់លឺដូចរន្ទះ​ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស
- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន

ដោយ ៖​ រិទ្ធី
ប្រភព ៖ ស្កាយ