CamNews

មិនគួរឲ្យជឿ 

រងរបួសធ្ងន់ ខណៈរថយន្តបុក ប៉ើងហោះ ជាច្រើនម៉ែត្រ

ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាម្តាយ រួមទាំងកូនស្រីតូចវ័យ ៧ ឆ្នាំម្នាក់ ត្រូវបានរកអោយ
ឃើញថា បានទទួលរងរបួសជាទម្ងន់ បន្ទាប់ពីបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក
ប៉ើងហោះជាច្រើនម៉ែត្រ  នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន ផ្សាយលើគេ
ហទំព័របរទេស អាស៊ីវ័ន ។

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ ថ្ងៃទី
១៣ ខែកញ្ញា វេលាម៉ោងជាង ៥ ល្ងាចនៅឯក្រុង Nanjing ខេត្ត​ Jiangsu ប្រទេសចិន ដែល
បានបណ្តាលអោយស្រ្តីជាម្តាយរងរបួសបាក់ជើង ខណៈពេលដែលកូនស្រីតូចបានទទួល
រងរបួសឆ្អឹងខ្នងជាទម្ងន់ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ដោយបានបញ្ជូនពួកគេទៅសំ
រាកព្យាបាលនៅឯមន្ទីរពេទ្យ។​

ប្រភពសារព័ត៌មានដដែលបន្ថែមថា   មូលហេតុដែលបានបណ្តាលអោយកើតមានឡើង
នូវគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់នេះ ក៏ព្រោះតែស្រ្តីជាម្តាយ នៅតែបន្តដើរឆ្លងកាត់
ផ្លូវ ជាមួយនឹងកូនស្រីខ្លួនដដែល បើទោះជាបានឃើញភ្លៀងសញ្ញាបញ្ជាចរាចរណ៍ពណ៌
ក្រហមក៏ដោយ។

នៅពេលដែលបានសម្រេចចិត្តដើរឆ្លងកាត់ផ្លូវហើយនោះ   ស្រាប់តែមានរថយន្តទំនើប
មួយបានបើកសំដៅមក ដោយមិនបានឈប់នៅនឹងមួយកន្លែង ឬក៏ថយក្រោយ ស្រ្តីជា
ម្តាយ និងកូនតូច នាំគ្នាព្យាយាមរត់អោយលឿន បំណងគេចអោយផុតពីរថយន្ត តែជា
អកុសលរថយន្តនោះក៏បានមកដល់ និងបុកពួកគេទាំងពីរនាក់ប៉ើងហោះ ចម្ងាយដល់
ទៅ ៥ ម៉ែត្រឯណោះ៕

ប្រការគួរចងចាំ ៖ ភ្លើងសញ្ញាបញ្ជាចរាចរណ៍   ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែ
គោរព, គោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ គោរពច្បាប់ចរាចរណ៍ , បើកបរ
ត្រូវគោរពតាមល្បឿនកំណត់ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ​​   ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាង
ក្រោម ៖

- បះសក់ ឆ្មក់ចូលផ្ទះមន្រ្តីម្នាក់ រកឃើញពស់ដល់ទៅជិត ១ ពាន់ក្បាល

- ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូគ្រោះថ្នាក់ ព្រឹក្បាលបំផុត យឹតតែមួយជំហានក្ស័យ

- កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)
- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧ ពាន់
គ.ក

- លាន់លឺដូចរន្ទះ​ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស
- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: Good Samaritans china car crash chinese woman video large sum of notes