ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានក្នុង
ស្រុក បានគូសបញ្ជាក់អោយដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញពស់ដល់ទៅ
៨៥០ ក្បាល នៅក្នុងផ្ទះមន្រ្តីត្រួតពិនិត្យសត្វម្នាក់ ដោយមានការសង្ស័យថា ធ្វើការរត់
គេចពន្ធខុសច្បាប់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ Yahoo ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា
ករណីរកឃើញដែលស្ទើរតែមិនគួរអោយជឿខាងលើ ត្រូវបានធ្វើឡើង ខណៈពេល
ដែលមានការលួចឆ្មក់ចូលផ្ទះមន្រ្តីរូបនេះ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ មានទី
តាំងនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
ដោយឡែក រាល់សត្វពស់គ្រប់ប្រភេទដែលមានចំនួនដល់ទៅ ៨៥០ ក្បាលនោះ ត្រូវ
បានមន្រ្តីមានសមត្តកិច្ចបញ្ជូនបន្តទៅនាយកដ្ឋានគាំពារសត្វព្រៃ ដើម្បីធ្វើការរក្សាទុក
ខណៈពេលដែលមន្រ្តីជាប់សង្ស័យខាងលើ ពុំទាន់មានការស្រាយបំភ្លឺ អ្វីនៅឡើយ
នោះទេ។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក អះអាងបន្ថែមថា ជនសង្ស័
យខាងលើ នឹងប្រឈមក្នុងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ពីបទ
ភាពជាម្ចាស់នៃសត្វពស់ខុសច្បាប់ទាំងនេះ ក៏ដូចជា ការដំណើរការអាជីវកម្មជួយដូរ
សត្វដោយគ្មានការអនុញ្ញាតបានត្រឹមត្រូវ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូគ្រោះថ្នាក់ ព្រឹក្បាលបំផុត យឹតតែមួយជំហានក្ស័យ
- កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)
- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧ ពាន់
គ.ក
- លាន់លឺដូចរន្ទះ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស
- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ yahoo