CamNews

ប្លែកៗ 

ទាំងស្រី ទាំងប្រុសពាក់អាវទ្រនាប់ រត់តាមដងផ្លូវ ប្រឆាំង​ មហារីកសុដន់

មនុស្សរាប់រយនាក់ មានទាំងប្រុស មានទាំងស្រី នាំគ្នាពាក់អាវទ្រនាប់ រត់នៅតាមដងផ្លូវក្នុងក្រុង
ដើម្បីពញ្ញាក់អារម្មណ៍ ក្នុងបំណងលើកកំពស់ការយល់ដឹងអំពីជម្ងឺមហារីកសុដន់ ដែលកំពុងរាល
ដាលពាសពេញពិភពលោក។


យោងតាមស្ថិតិរបស់  អង្គការស្រាវជ្រាវ ជម្ងឺមហារីកពិភពលោក    (International Agency for
Research on Cancer - IARC) ក្នុងឆ្នាំ ២០០២ នៅជុំវិញពិភពលោក គេបានរកឃើញមនុស្ស
ប្រមាណជា ១០,៩លាននាក់ កើតជម្ងឺមហារីកសុដន់។ អត្រានៃការកើតជម្ងឺនេះ កំពុងតែកើន
ឡើងពីមួយថ្ងៃ   ទៅមួយថ្ងៃ   ដោយសារតែកម្រិតនៃការធ្វើនគរូបនីយកម្ម   និងភាពកខ្វក់នៃ
បរិស្ថាន។


ដើម្បីលើកកំពស់ការយល់ដឹងអំពីជម្ងឺមហារីកសុដន់ កាលពីថ្ងៃទី ១០សីហា ឆ្នាំ ២០១៣ ប្រជា
ជនក្រុងតៃប៉ិក នៃកោះតៃវ៉ាន់ រាប់រយនាក់ មានទាំងប្រុស មានទាំងស្រី បានចូលរួមព្រឹត្តិការណ៍
រត់ប្រណាំងមួយ មានរយៈចម្ងាយ ១០០ម៉ែត្រ  នៅតាមដងផ្លូវក្បែរអាគារ   Taibei 101 (អាគារ
ខ្ពស់បំផុតរបស់កោះតៃវ៉ាន់)។ ព្រឹត្តិការណ៍នេះ កាន់តែមានភាពសប្បាយរីករាយ និងប្លែកភ្នែក
នៅពេលអ្នកចូលរួមទាំងអស់ ពាក់អាវទ្រនាប់ពណ៌ផ្កាឈូក ប្រកបដោយភាពជឿជាក់។


ផ្ទុយទៅនឹងការអះអាងថា មានតែស្ដ្រីទើបកើតជម្ងឺមហារីកសុដន់ ប៉ុន្ដែតាមពិត បុរសក៏ជាមុខ
សញ្ញារបស់ជម្ងឺនេះ។ ដូច្នេះ ការចូលរួមព្រឹត្តិការណ៍នេះរបស់បុរស  មិនត្រឹមតែបង្ហាញអំពីការ
យល់ដឹងដើម្បីការពារសាច់ញាតិរបស់ពួកគេ ប៉ុន្ដែក៏ដើម្បីការពារខ្លួនផងដែរ។ ក្រុមបុរស បាន
ចូលរួមដោយរីករាយ ព្រមទាំងពាក់អាវទ្រនាប់ដ៏គួរឱ្យចាប់អារម្មណ៍។

គេបានដឹងថា អត្រានៃការកើតជម្ងឺមហារីកសុដន់ ក៏បានកើនឡើងនៅពេលមានអាយុ ៥០ ទៅ
៦០ឆ្នាំ និងកើនខ្ពស់បំផុតក្នុងវ័យ ៧០ឆ្នាំ ដូច្នេះ សកម្មភាពនេះ ក៏មិនត្រឹមតែមានការចូលរួមរបស់
យុវវ័យនោះទេ ប៉ុន្ដែក៏មានវត្ដមានរបស់មនុស្សគ្រប់វ័យ។


ដោយ ៖ តារា
ប្រភព ៖ chinanews


Tags: run breast cancer taiwan IARC Taibei 101 taipei