CamNews

កីឡា 

Manchester United នឹងលើកពាននៅយប់នេះ ប្រសិនបើឈ្នះ Aston Vila

ដំណើរដ៏វែឆ្ងាយរបស់ Premier League មកទល់ពេលនេះជិតឈានដល់ពេលបញ្ចប់ហើយ
បើសិនជា  Manchester  United ឈ្នះយប់នេះ ។ ក្រុម Manchester United មានពិន្ទុស៊ីដាច់
ក្រុម  Manchester City ១៦ ពិន្ទុ ដោយនៅសល់ ៤ ទៅ ៥ ប្រកួតក្នុងដៃទៀត តែទោះបើជា
Man City ឈ្នះការប្រកួតទាំងអស់នោះក៏ដោយ ក៏មិនអាចឈ្នះពិន្ទុក្រុម Manutd ដែរបើសិន
ជា Manutd ឈ្នះ Aston Vila យប់នេះហើយនឹងលើកពាននៅយប់នេះភ្លាមតែម្តង ។ យប់នេះ
ការប្រកួតនឹងធ្វើឡើងនៅ  Old Trafford ទឹកដីរបស់ Manchester United វេលាម៉ោង ២:០០
រំលងអាធ្រាត្យយប់នេះ ។

អ្នកគាំទ្ររបស់ Manchester  United  មានសង្ឃឹមជាខ្លាំងថា  ក្រុមនេះអាចយកឈ្នះលើក្រុម
Aston Vila បាន បើទោះបីជាលទ្ធផលថ្មីៗរបស់ ក្រុម Manutd មិនល្អក៏ដោយ តែយ៉ាងណាក្តី
ក្រុម Aston Vila គឺជាក្រុមបាតតារាង ដែលធៀបនឹងធ្លាក់ចេញពី Premier League ទៅហើយ
ដូចនេះហើយទើប អ្នកគាំទ្ររបស់ Manchester United ជឿជាក់ថា ពួកគេនឹងគ្រងដំនែងជើង
ឯកពានរង្វាន់ Premier League លើកទី ២០ របស់ខ្លួន ៕


ដោយ ៖  កុសល
ប្រភព ៖ 24h 


Tags: manchester united aston vila football