CamNews

កីឡា 

ប៉ូលីសកំពុងធ្វើការសើបអង្កេតលើករណីគប់កាក់លើកីឡាករ Chelsea ពេលឈ្នះ West Ham

ប៉ូលីសកំពុងធ្វើការស្រាវជ្រាវលើករណីអ្នកទស្សនា គប់កាក់ត្រូវកីឡាករ Frank Lampard
ក្នុងជំនួបជាមួយក្រុម West Ham ពេលដែល Lampard ស៊ុតបញ្ចូលទីគ្រាប់ទី​ ២០០ របស់
គេ ដែលជាគ្រាប់មួយ ក្នុងចំណោម ២ គ្រាប់ដែលធ្វើអោយ Chelsea ទទួលជ័យជំនះលើ
West Ham ក្នុងលទ្ធផល ២-០ ។



ប៉ូលិសកំពុងសហការជាមួយក្រុម West Ham ដើម្បីវែកមុខអ្នកប្រព្រឹត្តអំពើនេះដោយធ្វើ
ការពិនិត្យលើ កាំម៉េរាសុវត្ថិភាពទាំងអស់គ្រប់ជ្រុងជ្រោយ  ដើម្បីកំណត់មុខសញ្ញាជន់ដៃ
ដល់អោយបាន។  ប៉ូលីសសង្ស័យថាជនដៃដល់   មានការខឹងសម្បារជាមួយនឹងកីឡាករ
Frank Lampard ព្រោះ  Lampard  ធ្លាប់ជាកីឡាកររបស់  West Ham មុនពេលចាកចេញ
ទៅ Chelseas នៅឆ្នាំ ២០០១។
គួរបញ្ចាក់ផងដែរថាកាល់ពីឆ្នាំ ២០០៤ កីឡា​ករ Mateja Kezman ក៏ត្រូវបានគេគប់កាក់
ត្រូវផងដែរក្នុងជំនួបរបស់ Chelsea ជាមួយ West Ham ដូចគ្នា៕


ដោយ ៖ កុសល
ប្រភព ៖ skysports 


Tags: coin throwing frank lampard football