CamNews

ព័ត៌មានអន្តរជាតិ 

NSA ទីភ្នាក់ងារ​សន្តិសុខជាតិ អាមេរិក​ ឈ្លប​យក​ការណ៍​ក្រុមហ៊ុន Huawei

ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាម ឯកសារ ដែលបានដកស្រង់ចេញពី កាសែត The New York Times ក៏ដូចជា ទស្សនាវដ្តី អាល្លឺម៉ង់ Spiegel Online ទីភ្នាក់ងារសារព័ត៌មានបរទេស techcrunch កាលពី ១៣ ម៉ោង    មុននេះ  បានចេញអត្ថបទ សារព័ត៌មានអោយដឹងថា ទីភ្នាក់ងារ សន្តិសុខជាតិ សហរដ្ឋអាមេរិក NSA ត្រូវបានរកអោយ ឃើញថា បានឈ្លបយកការណ៍ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា យក្សរបស់ចិន ក្រុមហ៊ុន Huawei  ផ្ទាល់តែម្តង ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ឯកសារលេចធ្លាយ ចុងក្រោយទាំងនេះ គឺ ទទួលបានមកពីលោក Edward Snowden អតីតសមាជិក NSA ដែលអាមេរិកបាន ចោទថា ជាជន ក្បត់   ។  យ៉ាងណាមិញ គេហទំព័រសារព័ត៌មានដដែលនេះ អះអាង បន្តអោយដឹងថា ការឈ្លបយក ការណ៍នោះ  ត្រូវបានគេដឹងថា មានគោល    ដៅទៅ លើរដ្ឋាភិបានរបស់ប្រទេសចិន ដែលក្នុងនោះ មានក្រសួង ធំៗ មួយចំនួន ដូចជា ក្រសួង    ពាណិជ្ជកម្ម និងក្រសួងការបរទេស ជាពិសេសគឺមាន ធនាគារ មួយចំនួនផងដែរ ។

សេចក្តីរាយការណ៍   បន្តអោយ ដឹងថា NSA បានឈ្លបយកការណ៍ ទៅលើក្រុមហ៊ុន Huawei ព្រោះ ចង់ដឹងពីព័ត៌មាន ដោយសារតែក្រុមហ៊ុន Huawei ជាអ្នកផ្គត់ផ្គង់គ្រឿង បរិក្ខាទូរគមនាគមន៍ ដោយ នៅក្នុងនោះ   អ្នកនាំពាក្យ  សហរដ្ឋអាមេរិក បញ្ជាក់អោយដឹងថា គ្រាន់តែមានករណីឈ្លបយក ការ ណ៍ ក្នុងគោលបំណង សុវត្ថិភាពជាតិ តែប៉ុណ្ណោះ មិនមានករណីលេចធ្លាយ ព័ត៌មានទាំងឡាយ ទៅ កាន់ដៃគូ ប្រជែង នោះទេ    ។ ពាក់ព័ន្ធនឹងព័ត៌មាននេះ សេតវិមាន មិនបានធ្វើ អត្ថាធិប្បាយអ្វី ទាំង អស់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ចំណែកអ្នកនាំពាក្យ Huawei បាននិយាយថា ក្រុមហ៊ុនកំពុង តែ ធ្វើការស៊ើបអង្កេត និងពង្រីកទៅ លើប្រព័ន្ធសុវត្ថិភាព៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ techcrunch


Tags: China,  Beijing,  Hong Kong,  Jet,  Int news,  Unt news,  Huawei,  NSA