CamNews

យល់ដឹង 

"ភាពខ្លាំង"របស់បុរសអាចបញ្ជាក់បានដោយ ប្រភេទខោក្នុង

ស្ដ្រីទាំងឡាយប្រាកដជាអាចយល់ដឹងបានពីកម្លាំង"អាអូន" របស់ដៃគូស្នេហាតាម
រយៈការប្រើប្រាស់ខោក្នុង ដោយសារថា រវាងខោក្នុង និង "អាអូន" របស់បុរសគឺ
មានទំនាក់ទំនងនឹងគ្នា។




ខោក្នុងចំពោះសុខភាព
ខោក្នុងរបស់បុរសក៏ជួយការពារសុខភាពបាន ដូច្នេះ គ្រូពេទ្យតែងណែនាំបុរសឱ្យជ្រើស
រើសខោក្នុងស្ដើងនិងមិនរឹបពេក។ ប៉ុន្ដែ បុរសភាគច្រើនយល់ថា ខោក្នុងគឺជាសំលៀក
បំពាក់ដែលមិនបង្ហាញខ្លួនជាសាធារណៈ ដូច្នេះមិនចាំបាច់យកចិត្តទុកដាក់។

បុរសដែលមានលក្ខណៈមិនយកចិត្តទុកដាក់ទៅលើបញ្ហាជ្រើសរើសខោក្នុងសម្រាប់ខ្លួន
នោះ ពួកគេគឺជាប្រភេទមនុស្សដែលមានចរិតមិនស្មោះត្រង់។ ពួកគេយកចិត្តទុកដាក់តែ
ភាពស្អាតស្អំនៅសម្បកខាងក្រៅតែប៉ុណ្ណោះ។

ចំពោះរឿងស្នេហាវិញ បុរសប្រភេទនេះក៏ជាមនុស្សដែលមានភាពសោះអង្គើយផងដែរ។
ពួកគេនឹងមិនសូវយកចិត្តទុកដាក់ចំពោះអារម្មណ៍គូស្នេហ៍របស់ខ្លួន ដូច្នេះអ្នកមិនចាំបាច់
បារម្ភពេកចំពោះប្រការនេះ ផ្ទុយទៅវិញ អ្នកត្រូវយល់ថា បុរសម្នាក់ដែលមិនយកចិត្តទុក
ដាក់ចំពោះសុខភាពខ្លួនឯង ពួកគេប្រាកដជានឹងមិនយកចិត្តទុកដាក់ទៅលើសុវត្ថិភាពក៏
ដូចជាអារម្មណ៍របស់អ្នកក្នុងរឿងលើគ្រែនោះដែរ។

ម៉ូដែលខោក្នុង
ខោក្នុងរបស់បុរសក៏មានម៉ូដច្រើនបែបច្រើនយ៉ាង ប៉ុន្ដែដែលគេពេញនិយមបំផុតគឺមាន ២
ម៉ូដ នោះគឺរាង៤ជ្រុងរឹប និងរាងត្រីកោណដ៏ទាំក់ទាញ។



បុរសដែលជ្រើសរើសខោក្នុងមានរាងត្រីកោណ ភាគច្រើនពួកគេជាអ្នកមានចិត្តស្មោះត្រង់
នឹងក្បាច់ស្នេហ៍ដដែលៗ និងមានសតិអារម្មណ៍រឹងត្អឹង។ ពួកគេជាមនុស្សមិនចូលចិត្តការ
ផ្លាស់ប្ដូរបែបបទ ឬក្បាច់ថ្មីនោះទេ ពួកគេក៏មិនចេះយកចិត្តទុកដាក់ចំពោះគំនិតដៃគូរបស់
ខ្លួនដែលកំពុងគិត។

បើពួកគេជ្រើសរើសខោក្នុងប្រភេទរាង៤ជ្រុងរឹបសាច់ នោះពួកគេគឺជាមនុស្សដែលមានរាង
កាយមាំមួន សុខភាពល្អនិងយកចិត្តទុកដាក់ចំពោះអារម្មណ៍ស្រីៗ។ នៅជាមួយបុរសបែប
នេះអ្នកនឹងទទួលបាននូវប្រការគួរភ្ញាក់ផ្អើលនិងមានរម្មណ៍ប្លែកៗជាបន្ដបន្ទាប់។

ពណ៌សម្បុរខោក្នុង
ពណ៌សម្បុរនៃខោក្នុងក៏ជាប្រការមួយដែលអាចឱ្យអ្នកដឹងបានពីចរិត និងការឡើងគ្រែ
របស់បុរសដែលជាដៃគូរបស់អ្នក។

នៅពេលគេចូលចិត្តពណ៌ក្រហម បានន័យថាគេជាមនុស្សស្រលាញ់ភាពរ៉ូមែនទិច ប៉ុន្ដែ
ពួកគេក៏ឆាប់មានអារម្មណ៍រំជើបរំជួល នៅពេលឃើញដៃគូរបស់ខ្លួនមានកាយវិការបង្ហាញ
ពីភាពសិចស៊ី។

ពេលស្ថិតនៅក្នុង"ទីលាងប្រយុទ្ធ" គេមិនត្រឹមតែយកចិត្តទុកដាក់លើអារម្មណ៍ផ្ទាល់ខ្លួន
នោះទេ តែគេតែងស្វែងយល់ពីអារម្មណ៍របស់ដៃគូ។ ដូច្នេះអ្នកប្រាកដជានឹងមិនខតចិត្ត
នោះទេនៅពេលបាននៅជាមួយបុរសប្រភេទនេះ។

នៅពេលគេជ្រើសរើសពណ៌ប្រផេះ គេគឺជាមនុស្សដែលស្រលាញ់ការងារច្រើនជាងស្នេហា
ជាងនេះទៅទៀត គេក៏មិនមែនជាមនុស្សដែលមានការដាច់ខាតនោះដែរ។ ចំពោះបញ្ហា
"ឡើងគ្រែ" វិញ គេជាមនុស្សសោះអង្គើយ គ្មានរសជាតិ មិនគួរចាប់អារម្មណ៍។

អ្នកដែលចូលចិត្តប្រើប្រាស់ខោក្នុងពណ៌ខ្មៅ គឺជាមនុស្សប្រកបដោយការយល់ដឹងខ្ពស់ ក្នុង
ការ "ឡើងគ្រែ"។

ទោះជាយ៉ាងណាក៏ដោយ ពេលនៅជាមួយបុរសប្រភេទនេះអ្នកត្រូវតែយកចិត្តទុកដាក់ ព្រោះ
មនុស្សនេះ អាចនឹងបោះបង់អ្នកចោលក្នុងពេលណាមួយ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ ld

Tags: menhealthbriefs