CamNews

សាកសពទាហានកូរ៉េខាងត្បូង១២នាក់ធ្វើមាតុភូមិនិវត្ត

សាកសពទាហានកូរ៉េខាងត្បូងដែលនៅសល់១២នាក់ និងត្រូវបានសំលាប់អំឡុងពេល
សង្រ្គាម
ឧបទ្វីបកូរ៉េកាលពី៦០ឆ្នាំមុន បានធើ្វមាតុភូមិនិវត្ត។
                 លោកប្រធានាធបតី Lee Myung-bak នៅឯអកាសយានដ្ឋានជិតទីក្រុងសេអូល
វាជាលើកដំបូង ដែលសាកសពបានរកឃើញនូវកូរ៉េខាងជើង ហើយបានបញ្ជូនត្រលប់មក
មាតុភូមិវិញ ចាប់តាំងពីឆ្នាំ១៩៥៣។ ពួកគេត្រូវបានទទួលស្វាគមន៏ដោយលោកប្រធានាធបតី
លី ម្យុងបាក់ Lee Myung-bak នៅឯអាកាសយានដ្ឋានកងទ័ព។ ហើយសាកសពដទៃទឿត បាន
មកដល់ដែលបានបញ្ជូនពីសហរដ្ឋអាមេរិក។ សាកសពទាំងអស់មានជាង២០០នាក់ទៀត ដែល
បានរកឃើញដោយក្រុមរុករកមួយក្រុមរបស់អាមេរិកនៅពេលបំពេញបេសកម្មនៅកូរ៉េខាងជើង
រវាងឆ្នាំ២០០០ និង២០០៤។ សហរដ្ឋអាមេរិកបានបឈ្ឍប់ប្រតិបត្តការរបស់ដោយសារការព្រួយ
បារម្ភទៅលើក្រុមរបស់ពួកគេ។​ ឧបទ្វីបកូរ៉េនៅតែបំពាក់អាវុធទំនើបៗ ទោះបីជាសង្រ្គាមបាន
បឈ្ឈប់មួយរយៈក៏ដោយ។ ខណៈពេលដែលសាកសពបានមកដល់អកាសយានដ្ឋានដែលនៅ
ជិតទីក្រុងសេអូល លោកប្រធានាតិបតី Lee បាននិយាយថា៖​ គ្មាននរណាស្នេហាមាតុភូមិជាង
ពួកគេទេ។ ទាហានទាំងអស់បានស្លាប់ដោយសារការប្រយុទ្ធកាលពីដំបូងដែលឧបទ្វីបកូវ៉េបាន
ចាប់ផ្តើម។ បើយោងតាមរបាយករណ៏ មានតែទាហានពីរនាក់ប៉ុណ្ណោះដែលបានស្គាល់អត្ត
សញ្ញាណក្នុងចំណោមទាហានទាំង១២នាក់ដែលបានស្លាប់នេះ។ ទន្ទឹមនិងនេះដែរ បើយោង
ទៅតាមការស្ទង់មើល នៅមានទាហាន៣០,០០០ ទៅ៤០,០០០នាក់ទៀត ដែលបានបញ្ជុះនៅ
ក្នុងប្រទេសកូរ៉េខាងជើង។

ដោយ ៖ ចាន់ណា
ប្រភព ៖ bbc


Tags: international news korea