CamNews

ម៉ូដែល 

ការ Mix កាបូបធំ ជាមួយស្ទីល casual របស់តារាកូរ៉េ

ថ្វីបើមានទំហំធំ ប៉ុន្ដែ កាបូប oversized បានក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍
ប៉ុន្ដែវា​ក៏មិនងាយនឹងស៊ីគ្នាជាមួយសម្លៀកបំពាក់របស់អ្នក ប្រសិនអ្នកមិនបានស្វែងយល់
អំពីរបៀបនៃ
ការ mix សម្លៀកបំពាក់។

សូមស្វែងយល់នូវវិធី ឬរបៀបនៃការប្រើប្រាស់កាបូបធំ ជាមួយនឹងសម្លៀកបំពាក់ របស់តារាកូរ៉េ​​
ខាងត្បូង ដើម្បីទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន។


 កាបូប oversized ពណ៌ទឹកក្រូចជាំ ជួយធ្វើឱ្យសម្លៀកបំពាក់ casual ពណ៌ងងឹតរបស់
Tiffany (SNSD) កាន់តែគួរចាប់ចិត្ដ។
 

Sooyoung មានវិធី ជួយឱ្យកាបូប oversized ពណ៌ nude អាចបញ្ចេញភាពលេចធ្លោ
ជាមួយនឹងសម្លៀកបំពាក់សាមញ្ញ ៖ អាវយឹតឆ្នូតក្រហម ស រួមនិងខោ ខៅប៊ោយរឹប
ពណ៌ខៀវ និងស្បែកជើងពណ៌ស្ករ។

 
Suzy ក៏បានប្រើប្រាស់កាបូប oversized ពណ៌ស្ករ ដើម្បីឱ្យស៊ីជាមួយនឹងសម្លៀកបំពាក់
ពីរពណ៌របស់ខ្លួន គឺខ្មៅ និងស។
 

ប្រសិនទាំងកាបូប oversized ទាំងសម្លៀកបំពាក់ គឺសុទ្ធតែមានពណ៌ងងឹត
នោះអ្នកគួរបែរទៅយកចិត្តទុកដាក់ទៅលើស្បែកជើង។ Suzy បានធ្វើឱ្យសម្លៀក
បំពាក់របស់នាង លេចធ្លោ ដោយស្បែកជើងបន្លា ពណ៌ស៊ីជំពូ។
 

ជាមួយនិងសម្លៀកបំពាក់សុទ្ធសឹងមានពណ៌ pastel ភ្លឺចែងចាំង Hyomin (T-ara) បាន
ជ្រើសរើសកាបូប oversized ពណ៌ស្វាយចាស់ ដែលមើលទៅពិតជាស៊ីគ្នាខ្លាំងណាស់។
 

Eunjung (T-ara)  បង្ហាញភាពលេចធ្លោ ជាមួយអាវយឹត T-shirt cut-out ប្លែកភ្នែក និងមួកបន្លា
snapback ព្រមជាមួយស្បែកជើង ankle boots ដើម្បី mix ជាមួយកាបូប oversized ។
 

Jia (Miss A)  mix កាបូប ធំជាមួយអាវយឹត pull និងអាវធំពណ៌ខ្មៅ ខោខៅប៊ោយ
“រហែក” រួមនិងស្បែកជើងកីឡា។
 

Gyuri (KARA) ប្រើប្រាស់កាបូប oversized ពណ៌ទឹកក្រូចប្លែកភ្នែក ដើម្បីឱ្យស៊ីជាមួយ
សម្លៀកបំពាក់ពីរពណ៌ (ខ្មៅ និងស) របស់ខ្លួន។
 


Jessica (SNSD)
 


Minzy (2NE1)
 

Yuri (SNSD)


Jihyun (4minute)


 
ដោយ ៖ តារា
ប្រភព ៖ K14


Tags: Coordinate​ big size bag oversized dressed Korean stars