CamNews

កីឡា 

តើ Floyd ឬ ប៉ាក់ គីអៅ ដែល Khan មានបំណងចង់ជួបលើសង្វៀនប្រកួតពិតប្រាកដ ?

ព័ត៌មានកីឡា៖ យោងតាមពាក្យសម្ដីប៉ុន្មានឃ្លារបស់ Khan ដែលបានបង្ហាញលើ ប្រព័ន្ធទំនាក់ទំនងសង្គម អិនធើនែត បានឲ្យដឹងថា កីឡាករមានបំណងចង់សាកល្បងសមត្ថភាពជាមួយ ប៉ាក់គឺអៅ ក្រោយពីគាត់បានមើលឃើញថា Floyd កំពុងតែរកផ្លូវរតគេចពីការប្រកូតនេះ ។ 

Amir Khan ដែលធ្លាប់មានប្រវត្ដិជាម្ចាស់ខ្សែក្រវ៉ាត់​ ឆេមពាន ពិភពលោក​  ២ ជំនាន់ផងដែរនោះ បាន​ស្រែក​ប្រកាសលើ បណ្ដាញសង្គមទំនាក់ទំនង ថា តើមានមនុស្ស ប៉ុន្មាននាក់ចង់មើលឃើញគាត់​​ប្រកួតជា​មួយ​ ប៉ាក់ គីអៅ ពីព្រោះ Floyd ពេលនេះ ទំនងដូចជា​កំពុងរកផ្លូវរត់គេច ពីការប្រកួតនេះណាស់​។ 

ការស្រែកបង្ហាញរបស់ Khan ពេលនោះ ត្រូវបានគេដឹងថា​រូបគាត់គ្មានបំនងចង់ប្រកួតជាមួយ ប៉ាក់ គឺអៅ​នោះទេ គឺគាត់ចង់បញ្ឈឺឲ្យ Floyd ប៉ុណ្ណោះ ពីព្រោះគាតចង់ប្រកួតជាមួយ និង Floyd ច្រើនជាង ដោយ​ឡែក ​គាត់បានលើកពីអំណះអំណាងកន្លងមកដែលគាត់ធ្លាប់បានយកឈ្នះ លើដៃគូរប្រកួត ហើយកាន់តែចាប់​អារម្មណ៍ទៀតនោះ គឺគាត់ធ្លាប់បានត្រូវ Floyd បដិសេធច្រានចោលការ ប៉ុនប៉ងចង់​ប្រកួតមិនតិចដងទេ​។​ ហើយថ្មីៗនេះ Floyd ក៏ធ្លាប់បាននិយាយថា គាត់គ្មានចំណាប់អារម្មណ៍ប្រកួត​ជាមួយ Khan ទេ គឺគាត់កំពុងតែរៀបចំខ្លួន ប្រកួតជាមួយ ប៉ាក់ គីអៅ តាមកាលដែលគាត់បានកំណត់។​


Tags: Boxer News Manny Pacquiao Khan Floyd