ចំនួនប្រជាជននៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងដល់៧ពាន់លាននាក់
នៅក្នុងថ្ងៃចន្ទខាងមុខនេះ, ដែលយឺតជាការប៉ាន់ស្មានកាលពីលើកមុនចំនួន៤ឆ្នាំ ដែលគួរតែ
អគុណដល់គោលនយោបាយផែនការគ្រួសាររបស់ប្រទេសចិនដែលអនុញ្ញាតអោយក្នុងមួយ
គ្រួសារយកកូនបានតែមួយប៉ុណ្ណោះ។
ការកើនឡើងនៃចំនួនប្រជាជនប្រៀបដូចជាគ្រាប់រុកកែត ដោយក្នុងរយះពេលតែ១៤ឆ្នាំ
ប៉ុណ្ណោះវាបានកើនឡើងចំនួន១ពាន់លាននាក់ហើយអ្វីដែលគួរអោយភ្ញាក់ផ្ញើលទៀតនោះ
គឺបើយោងតាមរបាយការរបស់មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិបានអោយដឹង
ថានៅដើមសតវត្សទី១៩ នៅលើផែនដីយើងមានប្រជាជនតែ ១ពាន់លាននាក់តែប៉ុណ្ណោះ។
ទារកទី ៧ពាន់លាន អាចនឹងកើតនៅក្នុងតំបន់ អាស៊ីបាស៊ីហ្វិច ព្រោះតំបន់នោះជាទីតាំងដែល
មានកំនើនប្រជាជនច្រើនជាងគេនៅលើពិភពលោក។
គោលនយោបាយផែនការគ្រួសាររបស់ប្រទេសចិនបានកាត់បន្ថយចំនួនប្រជាជន ៤០០លាន
នាក់ចាប់តាំងពីឆ្នាំ ១៩៧៩។
ការកើនឡើងដ៏ធំនេះនឹងជះឥទ្ធិពលដល់ផែនដី ជាពិសេសទៅលើបរិស្ថាន ព្រោះវានឹងកើន
ឡើងនៅតំរូវការប្រចាំថ្ងៃ៕
ប្រភព៖ បរទេស
ដោយ វឌ្ឍនា